នេះមូលហេតុឈ្លោះគ្នាពេញតារាង រវាង PSG នឹងក្រុម Marseille
- 2020-09-14 03:29:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះមូលហេតុឈ្លោះគ្នាពេញតារាង រវាង PSG នឹងក្រុម Marseille
ចន្លោះមិនឃើញ
បន្ទាប់ពីក្រុម Marseille បើកការនាំមុខនាទី ៣១ លើក្រុម PSG ។ ការប្រកួតកាន់តែក្តៅគគុក រហូតកើតការប៉ះពារពាក្យសម្ដីដំបូងឡើយ ពីកីឡាករ Alvaro Gonzalez ខ្សែការពារក្រុម Marseille រវាង Neymar ។ តាមរយៈវីដេអូបានបង្ហាញថា រំលងមិនដល់២នាទីផងក្រោយប្រកែកគ្នា សមាជិកក្រុម PSG បានរុញគូប្រជែងឲ្យដួល ហើយក៏កើតហេតុឈ្លោះគ្នាពេញតារាង។
Neymar Jr. ផ្ទុះកំហឹងដាក់ Alvaro ដោយសារតែ កីឡាកររូបនេះនិយាយពាក្យរើសអើង និងស្រែក(ជេរ)ថា "បិទមាត់ទៅ អាកូនស្វា" ។
ក្រុមទាំងពីរ កើតមានការប៉ះទង្គិចគ្នាឈានដល់ការពិន័យពីអាជ្ញាកណ្ដាលលើទីលាន រហូតឲ្យកាតលឿង ១២ សន្លឹក (តាំងពី៧នាទីចាប់ផ្តើមប្រកួត) និងកាតក្រហមសរុប ៥ សន្លឹក ពិន័យទៅលើកីឡាករក្រុម PSG ៣សន្លឹកនិង ២សន្លឹកលើកីឡាករក្រុម Marseille ដូចជា Amavi, Kurzawa, Paredes, Benedetto និងខ្សែប្រយុទ្ធ Neymar ។
កីឡាករទាំងពីរក៏នៅតែបន្តឌឺដងគ្នាលើ Twitter ដោយ Neymar បង្ហោះថា "សំណាងហើយដែលគេមិនវៃកណ្ដាលមុខ Alvaro ពេលនោះ" ។ ចំណែកឯ Alvaro បង្ហោះតបថា "រៀនទទួលយកការចាញ់ខ្លះផង។ យើងរីករាយដែលយកបាន ៣ពិន្ទុ" ៕
អានបន្ត៖ ក្រុម Marseille អាចបំបាក់ PSG ក្នុងផ្ទះលើកទី ២ ក្រោយពេលធ្វើបានដំបូងបំផុតក្នងឆ្នាំ ២០១១