ពូទីន ប្រកាសផ្តល់អំណោយពិសេសដល់ UN
- 2020-09-23 03:03:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន ប្រកាសផ្តល់អំណោយពិសេសដល់ UN
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយឥតគិតថ្លៃ ដល់បុគ្គលិកអង្គការសហប្រជាជាតិ។ ការថ្លែងនេះ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
លោក ពូទីន បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងគ្រប់គ្នា សុទ្ធតែអាចប្រឈមមុខនឹងវីរុសដ៏គ្រោះថ្នាក់នេះ។ វីរុសនេះ មិនលើកលែងឱ្យបុគ្គលិក UN, ទីស្នាក់ការកណ្តាល UN និងអង្គភាពរបស់ UN ឡើយ»។
លោកប្រធានាធិបតីបន្តថា «រុស្ស៊ី ត្រៀមខ្លួនជានិច្ចក្នុងការជួយដល់បុគ្គលិក UN ជាពិសេស យើងចង់ផ្តល់វ៉ាក់សាំងរបស់យើងដោយឥគិតថ្លៃជូនបុគ្គលិកគ្រប់អង្គភាពទាំងអស់របស់ UN បើពួកគេស្ម័គ្រចិត្តទទួលយកវ៉ាក់សាំងនេះ»។
គួររំលឹកថា វ៉ាក់សាំង Sputnik V ត្រូវបានចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែសីហា ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ទីមួយក្នុងពិភពលោក។ បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា រុស្ស៊ី បានប្រកាសបញ្ចេញវ៉ាក់សាំងនេះឱ្យចរាចរជាសាធារណៈ៕