Ansu Fati ​​ស៊ុត​ ២គ្រាប់​ស្អាតៗ តែ​មិន​​ជាប់ កីឡាករ​លេង​ល្អ​ប្រចាំ​ការ​ប្រកួត ​ព្រោះ​ Sponsor

  • 2020-09-28 01:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ដោយ​ហេតុ​ថា​ ម្ចាស់​ឧបត្ថម្ភ​ធំ​គឺ ក្រុមហ៊ុន​ស្រាបៀរ Budweiser ​​ដូច​នេះ Ansu Fati ដែល​​មាន​អាយុ​ក្រោម ១៨ ឆ្នាំ ​របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​មិន​អាច​ជ្រើស​ឲ្យ​ជាប់​ជា ​កីឡាករ​លេង​ល្អ​ប្រចាំ​ការ​ប្រកួត​ (Man of the match) បាន​ទេ ។ Ansu Fati ទើប​នឹង​អាយុ ១៧ ឆ្នាំ​ប៉ុណ្ណោះ។

​​ក្នុង​ជំនួប​ដំបូង​របស់ Barcelona យក​ឈ្នះ ៤-០ លើ​ក្រុម Villreal យក​បាន ៣ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ១របស់​ខ្លួន​នៃ​​រដូវកាល ២០២០-២០២១ ដែល​ស៊ុត​បញ្ចូល​ទី​ ២ គ្រាប់​ស្អាត​ៗ​ដោយ​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Ansu Fati, ឯ Messi ​រក​គ្រាប់ទី ៣ ​ដោយ​បាល់​ពិន័យ​១១ មែត្រ (ប៉េណាល់ទី​) និង​គ្រាប់​ទី ៤ ជា​បាល់​ស៊ុត​ចូល​ទី​ខ្លួន​ឯង​ពីខ្សែ​ការពារ Pau Torres របស់ Villreal ៕

ទស្សនា​វីដេអូ​ហាយឡាយខាងក្រោម៖

ខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Barcelona
ម្ចាស់​ឧបត្ថម្ភ​ធំ​ នៅ La Liga

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;