លេងនៅ​អឺរ៉ុប​ ៤ប្រកួត​ស៊ុត​ចូល ១១គ្រាប់​ ​តែ​អត់​ល្បី [វីដេអូ]

  • 2020-09-29 02:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Andrej Kramarić ​ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ក្រូអាត និង​កំពុង​ប្រកប​អាជីព​នៅ​ លីគ​កំពូល​អាឡឺម៉ង់ ​លេង​ឲ្យ​ក្រុម​ ​Hoffenheim ។ ម្នាក់​នេះ​ទើប​នឹង​ស៊ុត​បាន ២ គ្រាប់​ម្នាក់​ឯង​ ​ក្នុង​ចំណោម​គ្រាប់​ឈ្នះ​ ៤-១ លើ​ក្រុម​ Bayern Munich​ ​បញ្ចប់​កំណត់ត្រា​​ ​ដែល​លេង​ឈ្នះជាប់ៗ ៣២ ​ប្រកួត​មក​ហើយ​ ​​រដូវកាល​មុន ។

Kramarić
គេ​ស៊ុត​បាន ៥ គ្រាប់​ទៅ​ហើយ​គ្រាន់​តែ​លេង ២ ប្រកួត​ក្នុង​លីគ ​រដូវកាល ២០២០-២០២១ ​នេះ​ ជួយ​ឲ្យ​ក្រុម​ឡើង ​មក​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន។ ចំណែកខ្លួនគេផ្ទាល់ កំពុង​ឈរលើ​តារាង Top Scorer ។

​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ ​Kramarić ក្លាយ​ជា កីឡាករ​ដំបូង​គេ​បង្អស់ស៊ុត​ចូល ៤ គ្រាប់​ក្នុង​មួយ​ប្រកួត​ ​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប​តាំងពី​ឆ្នាំ ១៨៩៩ ​មក​ម្ល៉េះ។ កាលនោះ​លេង​ទល់​នឹង Dortmund ឈ្នះ ៤-០ ។

​បើ​គិត​ដោយ​ឡែក​ ៤ ប្រកួត​ចុងក្រោយ​លេង​ឲ្យ Hoffenheim ​គេ​ស៊ុត​បាន ១១ គ្រាប់​ឯណោះ៕

ទស្សនា​វីដេអូខាងក្រោម៖

-ទល់នឹងក្រុម Bayern

-ទល់នឹងក្រុម Koln

-ទល់នឹងក្រុម Chemnitzer FC ពាន DFB-pokal

-ទល់នឹងក្រុម Dortmund

ចំណាត់ថ្នាក់សប្ដាហ៍ទី​២នៅ Bundesliga

ប្រភព៖ Bundesliga ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;