សង្គ្រាមរវាងអាមេនី និងអាហ្ស៊ែបៃហ្សង់ មានប្រទេសទី៣លូកដៃចូល
- 2020-10-01 09:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមរវាងអាមេនី និងអាហ្ស៊ែបៃហ្សង់ មានប្រទេសទី៣លូកដៃចូល
ចន្លោះមិនឃើញ
ប្រទេសតួកគី ត្រូវបានរងការចោទថា បានលូកដៃចូលក្នុងសង្គ្រាមរវាងប្រទេសអាមេនី និងប្រទេសអាហ្ស៊ែបៃហ្សង់ ទៅលើតំបន់ជម្លោះ Nagorno-Karabakh។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ក្រសួងការពារជាតិអាមេនី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានចោទតួកគីថា បានចូលរួមពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមនេះ ដោយចូលដៃជើងជាមួយអាហ្សែ៊បៃហ្សង់។
ក្រសួងនេះបន្តថា យន្តហោះចម្បាំង Sukhoi S-25 របស់ខ្លួនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-16 របស់តួកគី ក្នុងដែនអាកាសអាមេនី។
យ៉ាងណាមិញ តួកគីបានច្រានចោលការចោទប្រកាន់នេះ។ ក្រសួងការពារជាតិតួកគី បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការចោទប្រកាន់នេះ គឺក្នុងគោលបំណងប្រមូលផ្តុំការគាំទ្រឱ្យអាមេនីតែប៉ុណ្ណោះ។
តួកគីបន្តថា ការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃមកនេះ វាបានបង្ហាញដល់ពិភពលោកច្បាស់ហើយថា អាហ្ស៊ែបៃហ្សង់ មានសមត្ថភាពទទួលជ័យជម្នះដោយខ្លួនឯង ដោយអាចរំដោះ និងគ្រប់គ្រងតំបន់ Nagorno-Karabakh នេះបាន៕
ចុចអាន៖ ប្រៀបធៀបសព្វាវុធរវាងប្រទេសអាមេនី និងអាហ្ស៊ែបៃហ្សង់ ដែលកំពុងផ្ទុះសង្គ្រាមនឹងគ្នា