ដឹងតម្លៃ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ទីមួយ​ក្នុងលោក​ហើយ!

  • 2020-10-08 03:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ាក់សាំងប្រឆាំង​វីរុស​កូវីដ១៩ទីមួយក្នុងពិភពលោក «Sputnik V» របស់​រុស្ស៊ី នឹងមានតម្លៃ​ខ្ទង់ ១៣ដុល្លា ក្នុង​មួយដូស។ នេះបើតាម​ការប្រកាស​របស់ភ្នាក់ងារ Federal Antimonopoly Service (FAS) នៃរដ្ឋាភិបាល​រុស្ស៊ី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក Igor Artemyev ប្រធាន FAS បាន​ទទួលស្គាល់​ថា តម្លៃ ១៣ដុល្លារនេះ គឺវាថ្លៃណាស់ ប៉ុន្តែវានឹង​ចុះថ្លៃបន្តិចៗម្តង នៅពេល​ដែល​ចំនួន​ផលិត​មានការកើនឡើង​ ជាពិសេសនៅពេលដែលមានប្រទេសដទៃទៀត បាន​ផលិតវ៉ាក់សាំងកូវីដ១៩ លក់ក្នុងទីផ្សារពិភពលោកដូចគ្នា។

គួររំលឹក​ថា វ៉ាក់សាំងរុស្ស៊ី Sputnik V ត្រូវបាន​ចុះបញ្ជី​អនុញ្ញាត​ឱ្យប្រើប្រាស់​កាលពីថ្ងៃទី១១ ខែសីហា ដែល​ធ្វើឱ្យវា​ក្លាយជា​វ៉ាក់សាំងប្រឆាំង​មេរោគកូវីដ១៩ ទីមួយ​ក្នុងពិភពលោក។ នៅខែកញ្ញា​ រុស្ស៊ី បាន​ប្រកាស​ឱ្យប្រើប្រាស់វ៉ាក់សាំងនេះ​ជាសាធារណៈ ក្នុងនោះនៅក្រុងមូស្គូ បាន​ទទួលវ៉ាក់សាំងនេះមុនគេ។

ក្រុមហ៊ុន Moderna ក៏បាន​ប្រកាស​ផលិត​វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះផងដែរ ដោយកាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន​បានឱ្យដឹងថា តម្លៃវ៉ាក់សាំង អាចនៅចន្លោះពី ៣២ ដល់ ៣៧ ដុល្លារក្នុងមួយដូស។

ចំពោះប្រទេសចិនវិញ​អះអាង វ៉ាក់សាំងរបស់ខ្លួន នឹងលក់ឱ្យពិភពលោក​ក្នុងតម្លៃសមរម្យអាចទទួលយកបាន ពោលគឺ​មិនថ្លៃពេក ហើយ​ក៏មិនថោកពេកដែរ៕

ប្រភព៖ RT

អត្ថបទថ្មី
;