ភាពយន្ត​ថ្មី​របស់ ឈិនឡុង និង YangYang បរាជ័យ​ក្រោម​ស្នាដៃ​គំនូរ​ជីវចល ណាចា

  • 2020-10-12 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ ស្នាដៃ​របស់​កំពូល​តារា​សម្ដែង​ចិន Jackie Chan សុទ្ធ​តែ​មិន​ទទួល​បាន​ផលវិជ្ជមាន។ រឿង​ថ្មី​បំផុត​របស់​លោក ត្រូវ​ចាញ់​គូ​ប្រកួត​ដែល​ជារឿង​គំនូរជីវលចល​នៅ​ពេល​តទល់​នឹង​គ្នា។ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា នៅក្នុង​ថ្ងៃ​ដាក់​បញ្ចាំង​ទី ១ ខ្សែភាពយន្ត Vanguard របស់​តារា​សម្ដែង​ប្រុស​យូរ​ឆ្នាំ Jackie Chan ត្រូវ​បាន​រឿង​គំនូរជីវចល Jiang Ziya វ៉ា​មុខ​ដាច់​ទាំង​ប្រាក់​ចំណូល និង​គុណភាព។ តាម​នោះ​ដែរ​ លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ២​ឆ្នាំ​ចុងក្រោយ​នេះ កំពូល​តារា​សម្ដែង​ប្រុស​ឈិន ឡុង​មិន​មាន​ស្នាដៃ​ជោគជ័យ​ឡើយ។

ក្រៅ​ពី​វត្តមាន​របស់​តារា​សម្ដែង​ជើង​ចាស់ ឈិន ឡុង Vanguard ក៏​មាន​ការ​ចូលរួម​របស់​តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ YangYang។ យ៉ាងណាក្ដី វត្តមាន​របស់​ប្រុស​ស្អាត ២៨​ឆ្នាំ ក៏​​មិន​អាច​​ជួយ​លើក​ស្ទួយ​ឲ្យ​ស្នាដៃ​នេះ​ជោគជ័យ​បាន​ឡើយ។

ទស្សនិកជន​បាន​លាន់​មាត់​ថា ដោយ​សារ​តែ​ឆ្នាំ​នេះ មាន​វ័យ ៦៦​ឆ្នាំហើយ ដូច​នេះ​ ឈុត​ឆាក​វាយ​តប់​របស់​លោក​ក៏​លែង​ទាក់ទាញ​ដូច​មុន​។ ម្យ៉ាង​វិញ​ទៀត ទស្សនិកជន​នៅ​ពេល​នេះ ផ្ដោត​លើ​សាច់​រឿង​ច្រើន​ជាង​ការ​វាយ​តប់​គ្នា ដែល​ធ្វើ​ឲ្យ​ប្រភេទ​ភាពយន្ត​ខាង​លើ​ គ្មាន​ប្រជាប្រិយភាព​ដូច​មុន។ Vanguard ចំណាយ​ទុន​ផលិត​ជិត ១០០​លាន​ដុល្លារ ដោយ​ថត​ពី​អឺរ៉ុប ​ដល់​អាស៊ី និង​ប្រទេស​អារ៉ាប់​រួម។ ក្រោយ​ចាក់​បញ្ចាំង​បាន​៣​ថ្ងៃ ស្នាដៃ​នេះ​ទទួល​ចំណូល ១៨​លាន​ដុល្លារ។ បណ្ដាញ​ព័ត៌មាន​នានា​វាយ​តម្លៃ​ថា​ រឿង​នេះ​នឹង​ពិបាក​ប្រមូល​បាន​រួច​ខ្លួន​វិញ​ណាស់ ហើយ​គ្មាន​លទ្ធភាព​ចំណេញ​បាន​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;