ឡាវជាប្រទេស​តូច​ទេ ចុះ​បាន​លុយ​ច្រើន​ពី​ណា​ខ្លះ​ទៅ​ធ្វើ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿនលឿន​៦ពាន់​លាន​ដុល្លារ?

  • 2020-11-03 00:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាក់​​ចំនួន​៦​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​​យក​ទៅ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចិន-ឡាវ ដែល​​ត្រៀម​​បញ្ចប់​គម្រោង​នៅ​​ឆ្នាំ​២០២១​ខាង​មុខ។ រថភ្លើង​ដំបូង​គេ​ដែល​​នឹង​ត្រូវ​រត់​លើ​ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ដឹក​មក​ដល់​ទឹក​ដី​ប្រទេស​ឡាវ​នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១។ តើ​ប្រទេស​អាស៊ាន​​មួយ​នេះ​​​​អាច​រក​លុយ​យ៉ាង​​​ច្រើន​សន្ធឹក​មក​វិនិយោគ​លើ​គម្រោង​​ដ៏​ធំ​សម្បើម​យ៉ាង​ដូចម្ដេច?

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន Asia Times បាន​ឲ្យ​ដឹង​ថា គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​៦​ពាន់​លាន​ដុល្លារ​នេះ ទទួល​បាន​ប្រាក់​តាម​ការ​បែងចែក​ដូច​ខាង​ក្រោម៖

  • ប្រាក់​ប្រមាណ ៦០% នៃ​តម្លៃ​​គម្រោង​សរុប​បាន​មក​ពី​កម្ចី​ពី​ធនាគារ​រដ្ឋ​ចិន Export-Import Bank of China
  • ៤០% ទៀត​​បាន​ពី​ការ​វិនិយោគ​​នៃ​ក្រុមហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​មួយ ដែល​​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន​ចំនួន​៣ (ក្នុង​នោះ​ចិន​មាន​ហ៊ុន ៧០% ឯ​ឡាវ​មាន​ហ៊ុន​ត្រឹម ៣០%)

ពាក់ព័ន្ធ​នឹង​​លុយ​ភាគ​ហ៊ុន​​​៣០%​ដែល​មាន​នៅ​ក្នុង​ក្រុមហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​ខាង​លើ គឺ​ឡាវ​បាន​ដក​ចេញ​ពី​ថវិកា​ជាតិ ២៥០​លាន​ដុល្លារ​ទៅ​បណ្ដាក់​ទុន បូក​រួម​ជាមួយ​កម្ចី​៤៨០​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​ធនាគារ Export-Import Bank of China។

សូម​បញ្ជាក់​ថា គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប ៤១៤​គីឡូម៉ែត្រ ដែល​នឹង​​ត​ភ្ជាប់​រវាង​​រដ្ឋធានី​វៀងចន្ទន៍ និង​ភូមិ​តូច​មួយ​ឈ្មោះ​ថា Boten ស្ថិត​នៅ​ក្នុង​ខេត្ត Luang Namtha ដែល​ជា​ចំណុច​ព្រំដែន​សំខាន់​រវាង​ឡាវ​ និង​ចិន។ សល់​ប៉ុន្មាន ចិន​នឹង​សង់​ផ្លូវ​បន្ត​ទៀត​​នៅ​លើ​ទឹក​ដី​របស់​ខ្លួន ដែល​នឹង​​ភ្ជាប់​ទៅ​កាន់​ទីក្រុង Kunming៕

អាន​បន្ថែម៖

ប្រភព៖ Asia Times ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;