មកដឹងតម្លៃ​វ៉ាក់សាំងកូវីដ១៩ ដែល​ក្រុមហ៊ុនចិន លក់​ឱ្យក្រុងមួយ

  • 2020-10-19 02:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ាក់សាំងប្រឆាំង​កូវីដ១៩ ឈ្មោះ «CoronaVac» របស់​ក្រុមហ៊ុនចិន Sinovac Biotech កំពុងត្រូវបានលក់​ទៅឱ្យ​ក្រុង Jiaxing សម្រាប់​ជាពិសេស​ចំពោះបុគ្គលិកពេទ្យ បុគ្គលិក​សេវាសាធារណៈ និង​មន្រ្តី​កំពង់ផែ ហើយ​បន្ទាប់មកគឺសម្រាប់​ប្រជាពលរដ្ឋទូទៅ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

មជ្ឈមណ្ឌល​គ្រប់គ្រង និងការពារជំងឺឆ្លងនៃក្រុង Jiaxing បាន​ឱ្យដឹងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២០​ថា ​វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ឱ្យមនុស្ស​ដែលមានអាយុចាប់ពី១៨ ដល់ ៥៩ឆ្នាំ ក្នុងតម្លៃ ៤០០យ័ន (៥៩,៥ដុល្លារ) សម្រាប់ការចាក់២ដង ឬក្នុងមួយដូសតម្លៃ ២០០យ័ន (២៩,៧៥ដុល្លារ)។ យ៉ាងណាមិញ វ៉ាក់សាំងនេះ មិនទាន់ត្រូវបាន​អនុញ្ញាតឱ្យចរាចរលើទីផ្សារនៅឡើយទេ ហើយនេះ​គឺសម្រាប់​តែតម្រូវការបន្ទាន់តែប៉ុណ្ណោះ។

គួរដឹងថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac បាន​ឈាន​ដល់​ដំណាក់កាល​សាកល្បង​ចុងក្រោយ នៅក្នុងប្រទេស​ប្រេស៊ីល ឥណ្ឌូណេស៊ី និងតួកគី ហើយ​លទ្ធផលបណ្តោះអាសន្ននឹង​ត្រូវបង្ហាញ​នាដើមខែវិច្ឆិកាខាងមុខនេះ៕

ចុចអាន៖ មកដឹងតម្លៃ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ទីមួយ​ក្នុងលោក​

ប្រភព៖ Reuters

អត្ថបទថ្មី
;