ដឹងអត់ថា​ ក្រោយឆាវឆាវស្លាប់ភ្លាម មានព្រឹត្តិការណ៍​ដ៏ធំបំផុតមួយកើតឡើង​ក្នុងប្រវត្តិសាស្រ្ត​ចិន

  • 2020-10-21 08:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មានព្រឹត្តិការណ៍ដ៏ធំបំផុតមួយ​ក្នុងប្រវត្តិសាស្រ្តចិន ក្រោយការ​ស្លាប់​របស់ឆាវឆាវ នោះគឺ​ការដួលរលំ​ទាំងស្រុង​នៃរាជវង្សហាន​ដែលមានអាយុកាលប្រមាណ ៤០០ឆ្នាំ ហើយ​ក៏ចាប់​កើតមាននគរ៣ ឬហៅថាសាមកុក។ ហេតុ​អ្វីឆាវឆាវស្លាប់ រាជវង្សហាន​ត្រូវរលាយ?

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

​ឆាវឆាវបាន​កើតក្នុងឆ្នាំ​១៥៥ នៅខេត្ត Anhui ដែល​ស្ថិតក្នុងសម័យកាលរាជវង្សហាន។ នៅឆ្នាំ ១៧៥ ឆាវឆាវ បានក្លាយជាមន្រ្តី​កងទ័ពមួយ​រូប នៅក្រុងលូយ៉ាង។ ពេល​រាជការហាន ត្រូវកាន់កាប់​ដោយ​តង់ជូ ឆាវឆាវ​ក៏នៅតែ​មានតួនាទី​ក្នុងជួរទ័ពដដែល ប៉ុន្តែក្រោយមក​ឆាវឆាវលួចធ្វើឃាតតង់ជូ ហើយក៏ត្រូវបរាជ័យ និងរត់គេចចេញពីរាជវាំង បង្កើតកម្លាំងទ័ពដោយ​ខ្លួនឯង ដោយដាក់មូលដ្ឋាននៅក្រុងស៊ីឆាង។

តួឆាវឆាវ ក្នុងរឿងនគរទាំង៣
​នៅឆ្នាំ​ ១៩៥ ឆាវឆាវ បាន​នាំស្តេចហាន ព្រះនាម Xian មកតំបន់របស់ខ្លួន ហើយប្រើប្រាស់​ឈ្មោះ​របស់​ស្តេចនេះដើម្បីពង្រីកអំណាច និងទឹកដីរបស់ខ្លួន។ បន្ទាប់ពីនោះមក ឆាវឆាវ បាន​ដឹកនាំទ័ព​កម្ចាត់​ស្តេចត្រាញ់នានា​ក្នុងទឹកដីរាជវង្សហាន ពិសេសគឺ​ យានសាវ ប៉ុន្តែឆាវឆាវ នៅតែមិនអាចឯកភាព​ទឹកដីបានឡើយ ដោយ​ត្រូវចាញ់ក្រោមដៃ របស់​ លីវ ប៉ី និង​ ស៊ុន ឈាន ដែល​រួមសហការគ្នា នៅ​ក្នុងសង្គ្រាមឆឺពី។

ក្នុងរាជវង្សហានពេលនោះ ទឹកដី​ត្រូវបានបែងចែកតំបន់គ្រប់គ្រង៣ធំៗទៅហើយ ប៉ុន្តែមិនទាន់​ប្រកាស​បង្កើតនគររៀងៗខ្លួននោះទេ។ រហូត​ទាល់តែឆាវឆាវស្លាប់ក្នុងឆ្នាំ២២០ (អាយុ៦៥ឆ្នាំ) ទើបរាជវង្សហានត្រូវ​បញ្ចប់ទាំងស្រុង ព្រោះតែ​កូនប្រុសរបស់ឆាវឆាវ ឈ្មោះ ឆាវ ភី បាន​បង្ខំឱ្យស្តេច Xian ផ្ទេររាជ្យ។ ឆាវ ភី ក៏បាន​បង្កើតនគរថ្មីឈ្មោះ នគរអ៊ួយ (Wei) ដែល​ជានគរមុនគេ និងធំជាងគេ​ក្នុងសម័យសាមកុក។

១ឆ្នាំក្រោយមក គឺនៅឆ្នាំ២២១ ដោយចង់​ស្តាររាជវង្សហានឡើងវិញ លីវ ប៉ី ក៏សម្រេចប្រកាស​បង្កើតនគរផងដែរឈ្មោះថា ស៊ូហាន (Shu Han)។ ចំណែក​នគរដែលបង្កើតក្រោយគេ គឺ​នគរអ៊ូ (Wu) គ្រងរាជ្យដោយ ស៊ុន ឈាន ក្នុងឆ្នាំ​២២៩៕

ចុចអានបន្ថែម៖ នគរបី សាមកុក៖ ផ្នូរ​របស់​ឆាវឆាវ ត្រូវគេ​រកឃើញ ចុះផ្នូររបស់ លីវ ប៉ី និង ស៊ុន ឈាន?

ប្រភព៖ China Highlights

អត្ថបទថ្មី
;