ហេតុអ្វីបានជាអ្នកមិនគួរចាំទាល់តែពេលឃ្លានទើបបរិភោគអាហារ
- 2020-10-31 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាអ្នកមិនគួរចាំទាល់តែពេលឃ្លានទើបបរិភោគអាហារ
ចន្លោះមិនឃើញ
នៅពេលដែលអ្នកឃ្លាន មេតាបូលីសក្នុងខ្លួនប្រាណនឹងធ្វើដំណើរការ ហើយសារពាង្គកាយអ្នកនឹងធ្វើការឆ្លើយតបដោយញ៉ាំអាហារឬចំណី។ ជាក់ស្តែងពេលដែលអ្នកចាំទាល់តែឃ្លានខ្លាំងទើបអ្នកញ៉ាំនោះ វាមិនមែនជារឿងល្អនោះទេ តែវាកំពុងតែបំផ្លាញសុខភាពរបស់អ្នក។
១. ការឃ្លានធ្វើអោយអ្នកញ៉ាំកាន់តែច្រើន
កាលណាតែអ្នកបណ្តោយអោយខ្លួនអ្នកឃ្លាន វាអាចនឹងធ្វើអោយអ្នកចង់ញ៉ាំអាហារផ្សេងៗដែលអ្នកប៉ងជាយូរណាស់មកហើយ ហើយកម្រិតនៃការញ៉ាំក៏មានការកើនឡើងជាងមុនទៀតផង។ ខ្លួនប្រាណរបស់យើងត្រូវការសារធាតុចិញ្ចឹម២ទៅ៣ម៉ោងម្តងដើម្បីធ្វើអោយប្រតិកម្មមេតាបូលីសយឺត ពេលដែលកាន់តែឃ្លាន វានឹងធ្វើអោយជាតិស្ករក្នុងឈាមធ្លាក់ចុះដែលធ្វើអោយសារពាង្គកាយត្រូវការជាតិស្ករជាចាំបាច់។
២. ការឃ្លានមិនធ្វើអោយអ្នកស្រក់គីឡូទេ
មនុស្សជាច្រើនគិតថាការឃ្លានអាចធ្វើអោយអ្នកសម្រកទម្ងន់បាន ប៉ុន្តែធាតុពិតបើសិនជាសារពាង្គកាយអ្នកមិនបានទទួលទានសារធាតុចិញ្ចឹមនោះទេ អ្នកមិនអាចទ្រាំទ្របានទេ សូម្បីតែអ្នកបរិភោគអាហារដែលមានកូឡេស្តេរ៉ូលទាបពេកក៏អាចស្តុកជាតិខ្លាញ់បានដែរ។
៣. អ្នកសឹងមិនបានទទួលអារម្មណ៍ថាឃ្លាន
អរម៉ូនពីរប្រភេទដែលមានតួនាទីក្នុងការគ្រប់គ្រងការឃ្លានគឺ នៅពេលអ្នកមិនទាន់បានញ៉ាំអ្វីសោះ ក្រេទីន(Ghrelin) នឹងកើនឡើង តែនៅពេលដែលអ្នកញ៉ាំរួចរាល់ លេទីន(Leptin)នឹងប្រាប់ថាអ្នកឆ្អែតហើយ។ ការដែលមិនទទួលបានអារម្មណ៍ថាឃ្លានអាចកើតឡើងទៅតាមជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ តែកាលណាអ្នកទម្លាប់ខ្លួនអោយឃ្លានយូរពេក ជាហេតុដែលអ្នកពេលខ្លះរវល់ដោយអត់អាហារក៏បាន។
៤. ឃ្លានគឺមិនល្អសម្រាប់សុខភាពតែម្តង
ការឃ្លាននឹងមានផលប៉ះពាល់ខ្លាំងដល់សុខភាព បើសិនជាក្នុងរយៈពេលយូរទៅ នោះខ្លួនប្រាណអាចនឹងមិនអាចកម្រើកបាន ឬក៏អាចនាំអោយមានជម្ងឺរ៉ាំរ៉ៃផងដែរ ជាពិសេសប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។ សញ្ញាមួយចំនួននេះនឹងប្រាប់អ្នកបានដូចជាពិបាកក្នុងការគិតពិចារណា ក្រពះមានបញ្ហា ទន់ខ្សោយ វិលមុខ ក្អួត ឆាប់ខឹង ឈឺក្បាល និងមានបញ្ហាពិបាកគេងជាដើម៕
ចុចអានបន្ត៖
តិចនិកជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត នារដូវត្រជាក់ៗបែបនេះ