ចំណាយជិត១ម៉ឺនដុល្លារ បានលុយប៉ុន្មានមកវិញពី YouTube?
- 2020-10-26 02:49:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយជិត១ម៉ឺនដុល្លារ បានលុយប៉ុន្មានមកវិញពី YouTube?
ចន្លោះមិនឃើញ
Unbox Therapy បានបង្ហាញវីដេអូថ្មីមួយដែលជាការបើកប្រអប់រាល់ iPhone 12 និង iPhone 12 Pro គ្រប់ពណ៌ដែលបានចាប់ផ្ដើមលក់លើទីផ្សារចាប់ពីថ្ងៃទី២៤ ខែតុលា។ បើគិតត្រួសៗទៅវីដេអូថ្មីនេះត្រូវចំណាយដល់ជិត ១ម៉ឺនដុល្លារ ឬអាចលើសពី ១ម៉ឺនដុល្លារ ដោយសារទំហំអង្គផ្ទុកនៃម៉ាស៊ីននីមួយៗគឺខុសគ្នា។
iPhone 12 ដែលបង្ហាញខ្លួនក្នុងវីដេអូមានពណ៌ខ្មៅ ពណ៌ស ពណ៌ក្រហម ពណ៌បៃតង និងពណ៌ខៀវ។ ចំណែក iPhone 12 Pro មានពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌មាស និងពណ៌ខៀវក្រមៅ។ គិតមកត្រឹមព្រឹកថ្ងៃទី២៦ ខែតុលា វីដេអូខាងលើមានអ្នកចុចទស្សនាដល់ជាង ២,៥លានដង និងមានចំនួន Like ច្រើនសន្ធឹកផងដែរ។
ដូចនេះសម្រាប់វីដេអូរបស់ Unbox Therapy ដែលមានចំនួនទស្សនា ២,៥លានដង ប៉ាន់ស្មានថាអាចរកប្រាក់ចំណូលបានចន្លោះពីខ្ទង់ ១២៥០ដុល្លារ រហូតដល់ខ្ទង់ ២៥ ០០០ដុល្លារ និងអាចច្រើនលើសនេះដោយសារវីដេអូមានរយៈពេលរហូតដល់ជិត ៣០នាទីឯណោះ៕