Karim Benzema រកបាន ១គ្រាប់យប់មិញ តាមស្មើកំណត់ត្រាមួយរបស់ Messi
- 2020-10-28 04:57:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Karim Benzema រកបាន ១គ្រាប់យប់មិញ តាមស្មើកំណត់ត្រាមួយរបស់ Messi
ចន្លោះមិនឃើញ
ក្រុមខ្លាំងអេស្ប៉ាញ Real Madrid លេងបានត្រឹមស្មើ ២-២ ទល់នឹងក្រុមអាឡឺម៉ង់ Borussia Monchengladbach ។ ២ គ្រាប់របស់ Madrid រកបានដោយខ្សែប្រយុទ្ធ Karim Benzema និង១គ្រាប់ទៀតចុងម៉ោងដោយខ្សែបម្រើ Casemiro ។
កំណត់ត្រានេះ Messi ទើបនឹងធ្វើបានកាលពីជុំទី១ ទល់នឹងក្រុមមកពីហុងគ្រី Ferencvaros ដែល Barca ឈ្នះ ៥-១ នៅ Camp Nou ។Benzema បង្ហាញខ្លួនសរុប ១២២ ដងស៊ុតបាន ៦៦ គ្រាប់ និងជាពិសេស ១៦ រដូវកាលចុងក្រោយ រូបគេរកបានគ្រាប់បាល់មិនដែលដាច់នោះទេ។
ឆ្លងកាត់២ប្រកួតមកនេះ Real Madrid ទើបនឹងមាន ១ពិន្ទុគត់ ឈរបាតតារាងពូល B ខណៈដែលក្រុម Shakhtar Donetsk មកពីអ៊ុយក្រែន មាន ៤ពិន្ទុឈរលេខ១ក្នុងពូល៕