ជនជាតិថៃមើលវិបសាយអាសអាភាសនេះយូរៗជាងគេ ឥឡូវត្រូវបិទចោល
- 2020-11-04 03:21:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិថៃមើលវិបសាយអាសអាភាសនេះយូរៗជាងគេ ឥឡូវត្រូវបិទចោល
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រទេសថៃបានឲ្យដឹងកាលពីថ្ងៃអង្គារថាខ្លួនបានបិទវិបសាយអាសអាភាស Pornhub និងវិបសាយអាសអាភាសចំនួន ១៩០ផ្សេងទៀត ដែលធ្វើឲ្យមានការបញ្ចេញកំហឹងនៅលើបណ្ដាញទំនាក់ទំនង និងការប្រឆាំងចំពោះការសម្រេចចិត្តនេះ។
រដ្ឋមន្ត្រីឌីជីថលនៃប្រទេសថៃ បាននិយាយថាការសម្រេចចិត្តបិទនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការរឹតត្បិតការប្រើប្រាស់វិបសាយអាសអាភាស និងវិបសាយល្បែង ដែលវិបសាយទាំងនេះខុសនឹងច្បាប់ឧក្រិដ្ឋកម្មអ៊ីនធឺណិតរបស់ប្រទេស។
ប៉ុន្តែអ្នកប្រើប្រាស់ថៃជាច្រើនបានធ្វើឲ្យ Hashtag #SavePornhub ឡើងពេញនិយមនៅលើបណ្ដាញសង្គម Twitter ហើយបានរិះគន់ចំពោះការបិទវិបសាយនេះ។
ផ្អែកតាមទិន្នន័យរបស់ Pornhub កាលពីឆ្នាំ ២០១៩ បានបង្ហាញថាអ្នកប្រើប្រាស់នៅថៃចំណាយពេលចូលទស្សនាវិបសាយរបស់ខ្លួនយូរជាងគេបង្អស់ក្នុងលោក ដោយចំណាយពេលជាមធ្យម ១១នាទី និង២១វិនាទី ពេលចូលទស្សនាម្ដងៗ៕