ចេះរកលុយពី YouTube ទេ? ដឹងអ្នកមើល 100K, 1M និង 150M រកលុយបានប៉ុន្មានអត់?
- 2020-11-06 01:14:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះរកលុយពី YouTube ទេ? ដឹងអ្នកមើល 100K, 1M និង 150M រកលុយបានប៉ុន្មានអត់?
ចន្លោះមិនឃើញ
YouTube មិនមែនគ្រាន់តែជាបណ្ដាញសង្គមនៃបណ្ដុំនៃការទស្សនាវីដេអូនោះទេ តែវាក៏ជាប្រភពចំណូលសម្រាប់មនុស្សជាច្រើនដែលបានបង្កើតមាតិកានៅលើវាផងដែរ។ យ៉ាងណាមិញ គ្មានការបែងចែកច្បាស់លាស់ទេចំពោះចំណូលដែល YouTube ផ្ដល់ឲ្យម្ចាស់គណនី (Channel) ដែលបានធ្វើការភ្ជាប់ការរកលុយជាមួយ YouTube (Monetization) ព្រោះតម្លៃនៃផ្ទាំងពាណិជ្ជកម្មត្រូវបែងចែកទៅតាមប្រទេសនីមួយៗ។
ប៉ុន្តែបើតាមការផ្ដល់បទសម្ភាសន៍ពី YouTuber ល្បីៗមួយចំនួន យើងអាចសន្និដ្ឋានពីទិន្នន័យនៃចំណូលដែលរកបានពីបណ្ដាញសង្គមមួយនេះដូចខាងក្រោម (សម្រាប់បរទេស)៖
១. Natalie Barbu - ចំនួនអ្នកចូលមើល ១០ម៉ឺនដង អាចរកចំណូលចន្លោះពី ៥០០ដុល្លារ ដល់ ១០០០ដុល្លារ
តារា YouTube មួយរូបនេះ បានចាប់ផ្ដើមបង្កើតគណនីកាលពីពាក់កណ្ដាលឆ្នាំ២០១១កន្លងទៅ នៅពេលដែលនាងកំពុងរៀនថ្នាក់វិទ្យាល័យ។ គណនី YouTube របស់ Natalie ភាគច្រើនរៀបរាប់ពីម៉ូដសម្លៀកបំពាក់ សម្រស់ និងជីវិតឯកជនរបស់នាង ដែលសរុបជាវីដេអូមានប្រមាណជាង ២ម៉ឺនវីដេអូ។
២. Austen Alexander - ចំនួនអ្នកចូលមើល ១លានដង អាចរកចំណូល ៤០០០០ដុល្លារ
បង្កើតកាលពីចុងឆ្នាំ២០១៦ គណនី YouTube របស់លោក Austen ហាក់មានសន្ទុះនៃការគាំទ្រជាខ្លាំង។ គន្លឹះពិសេសរបស់ YouTuber ម្នាក់នេះក្នុងការរកលុយឲ្យបានច្រើនគឺបង្កើតមាតិកាវីដេអូលក្ខណៈវែងជាង១០នាទី ព្រោះវាស្រួលបន្ថែមផ្ទាំងពាណិជ្ជកម្មបានច្រើន។
៣. Paul Kousky - ចំនួនអ្នកចូលមើល ១៥០លានដង អាចរកចំណូលបាន ៩៧០០០ដុល្លារ
Paul Kousky មានចំនួន subscriber ជាង១០លាននាក់ឯណោះ ហើយចំណូលភាគច្រើនរបស់ Paul បានពីគណនី YouTube ឈ្មោះ PDK Films។ Paul ប្រាប់ថា លោកនឹងអាចរកប្រាក់បានច្រើនជាងធម្មតាសម្រាប់វីដេអូនីមួយៗរបស់លោក ប្រសិនបើអ្នកទស្សនាសុទ្ធតែស្ថិតនៅក្នុងសហរដ្ឋអាមេរិក៕