ព្រោះ​ខ្មោច​ប្រុស​ដើរ​តាម​ខ្លួន Lady Gaga សម្រេច​ទិញ​របស់១​ក្នុង​តម្លៃ​៥ម៉ឺន​ដុល្លារ

  • 2020-11-13 01:09:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​ខុស​ពី​​​មនុស្ស​មួយ​ចំនួន តារា​ចម្រៀង​ល្បី​មួយ​រូប​របស់​អាមេរិក Lady Gaga ក៏​មាន​ជំនឿ​អរូបិយ​ផង​ដែរ ដោយ​ក្នុង​នោះ​នាង​បាន​ប្រាប់​ថា មាន​ខ្មោច​ប្រុស​ម្នាក់​​​ចេះ​តែ​នៅ​ក្បែរ​​ខ្លួន​នាង​ជា​រៀង​​រាល់​ពេល។ ដើម្បី​ទប់ទល់​នឹង​ព្រលឹង​ខ្មោច​នោះ ម្ចាស់​បទ "Bad Romance" បាន​សម្រេច​ទិញ​ឧបករណ៍​​​​រុករក​ខ្មោច​​​​មួយ​គ្រឿង​ក្នុង​តម្លៃ​ដល់​ទៅ ៥​ម៉ឺន​ដុល្លារ​ឯណោះ។

ឧបករណ៍​ដែល​ Lady Gaga ទិញ​ជា​ឧបករណ៍​សម័យ​ទំនើប​មួយ ដែល​អះអាង​ថា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​កំណត់​ដែន​​អេឡិចត្រូម៉ាញ៉េទិច​​ដើម្បី​ដឹង​ពី​វត្តមាន​របស់​វិញ្ញាណ​ដែល​នៅ​ក្បែរ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​​នៃ​ឧបករណ៍​រុករក​ខ្មោច​នោះ​ទេ។

កាល​ពី​កំឡុង​ឆ្នាំ​២០១០​កន្លង​ទៅ Lady Gaga រមែង​ប្រាប់​គេ​ឯង​ថា នាង​ត្រូវ​បាន​ព្រលឹង​ខ្មោច​ប្រុស​ឈ្មោះ Ryan ដើរ​តាម​គ្រប់​កន្លែង​ជុំវិញ​ពិភពលោក​​មិន​ថា​នាង​ទៅ​ស្នាក់​នៅ ឬ​ទៅ​ប្រគំ​តន្ត្រី​នៅ​ទីណា​ក៏​ដោយ។ បើ​តាម​សមាជិក​ក្រុម​​ម្នាក់​របស់ Lady Gaga បាន​រៀបរាប់​ថា ខ្មោច​ប្រុស Ryan មិន​បាន​ធ្វើ​អ្វី​ហិង្សា ឬ​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ទេ ប៉ុន្តែ Lady Gaga ពិត​ជា​រអា​នឹង​វត្តមាន​របស់​គេ​ណាស់។

ក្រៅ​តែ​ពី​ឧបករណ៍​រុករក​ខ្មោច Lady Gaga ក៏​ធ្លាប់​ជួល​ក្រុម​ស៊ើប​អង្កេត​រក​ខ្មោច​ផង​ដែរ​ដើម្បី​ពិនិត្យ​រាល់​ទីធ្លា​ប្រគំ​តន្ត្រី​ម្ដងៗ​ដែល​នាង​បម្រុង​នឹង​ឡើង​សម្ដែង៕

ប្រភព៖ Hindustantimes | cheatsheet ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;