ស៊ុត​ចូល​ដែរ​តែ​គេ​អត់​ឲ្យ Messi ​មិន​អស់​ចិត្ត​ទៅ​អើត​មើល VAR ​​ខ្លួន​ឯង​ (មាន​វីដេអូ)

  • 2020-11-13 03:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ អាហ្សង់ទីន ​បាន​ត្រឹម​ស្មើ ១-១ ​ទល់​នឹង​ក្រុម​បារ៉ាហ្គាយ​ អំបាញ់​មិញ​នេះ​។ ​ក្នុង​ប្រកួត​នោះ​​ប្រធាន​ក្រុម​ Lionel Messi ​អាច​ស៊ុត​បញ្ចូល​ទី ១គ្រាប់​ដែរ​ (នាទី៥៦)​ ប៉ុន្តែ​ត្រូវ​បាន​រំសាយ​វិញ​។

Messi ​មិន​អស់​ចិត្ត​ក៏​ទៅ​អើត​មើល VAR
​យោង​ទៅ​តាម​វីដេអូ​ប្រកួត ​ក្រោយ​​​​ពេល​ Messi ស៊ុត​ចូល​ហើយទើប​មាន​ការសង្ស័យថា​ខុសប្រក្រតីហើយក៏ទៅពិនិត្យ VAR ព្រោះមាន​កីឡាករ​ប៉ារ៉ាហ្គាយ​ ​​ដួល​មុន​នោះ​បន្តិច​ តែ​​​អាជ្ញាកណ្ដាល​មិន​ទាន់​បាន​ឃើញ​និង​លើក​ដៃ​ពិន័យ​ភ្លាម​ៗ​ទេ​។ ចំណែក​ឯ​ Messi ​មិន​អស់​ចិត្ត​ក៏​ទៅ​អើត​មើល VAR ​ជាមួយ​អាជ្ញាកណ្ដាល តែ​រូបគេ​មិន​ទទួល​បាន​ការ​ពិន័យកាត​លឿង​​នោះទេ​ ហើយ Messi ​ខ្លួន​ឯង​​ក៏​មិន​បាន​តវ៉ា​អ្វី​ច្រើន​ដែរ​។

​រឿង​អើត​មើល​ VAR ជាមួយ​អាជ្ញាកណ្ដាល ​ការ​ប្រកួត​ពានរង្វាន់​ UEFA Champions League ប៉ុន្មាន​ថ្ងៃ​មុន​ ធ្លាប់​ត្រូវ​គេ​ពិន័យ​ Luis Suarez ​ម្ដង​ ដោយ​ឲ្យ​​​កាត​លឿង​១សន្លឹក។​ ទស្សនា​វីដេអូ​ខាងក្រោម៖

Luis Suarez បាន​​កាត​លឿង​១សន្លឹកពេល​អើត​មើល​ VAR ជាមួយ​អាជ្ញាកណ្ដាល

-អាហ្សង់ទីន ​បាន​ត្រឹម​ស្មើ​ ​បារ៉ាហ្គាយ​ ​ឯ​អេក្វាឌ័រ​ ​លេង​ឈ្នះ​ ប៊ូលីវៀរ ​ជម្រុះ World Cup 2022

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;