សម្តេច ហ៊ុន សែន អបអរ​លោកស្រី ស៊ូ ជី ដែលឈ្នះឆ្នោត​បន្តកាន់អំណាចនៅមីយ៉ាន់ម៉ា

  • 2020-11-18 01:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើលិខិតអបអរសាទរ​ជូនចំពោះ​លោកស្រី អោង សាន ស៊ូ ជី ដែល​បាន​ដឹកនាំ​គណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដីសារជាថ្មី​ក្នុងការបោះឆ្នោត​កន្លងទៅនេះ។

សម្តេចតេជោ បន្តថា លទ្ធផលនេះបាន​បង្ហាញ​នូវទំនុកចិត្ត និងការគាំទ្រ​យ៉ាងលើសលប់ចំពោះ​ការដឹកនាំ​របស់លោកស្រី និងគោលនយោបាយ​ដ៏ត្រឹមត្រូវ​របស់​គណបក្ស NLD។

សម្តេច ហ៊ុន សែន បញ្ជាក់​ថា នឹង​បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ​លោកស្រី ដើម្បី​លើកកម្ពស់​ទំនាក់ទំនង និង​សហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និង​សហគមន៍អាស៊ាន៕

អត្ថបទថ្មី
;