កូវីដ ហែលឆ្លងទៅដល់​ប្រទេស២ទៀត ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

  • 2020-11-20 02:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងសប្តាហ៍នេះ ប្រទេស​២ ដែលជាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺ វ៉ានូអាទូ និង​ សាម័រ បាន​រកឃើញ​ករណីឆ្លងកូវីដ១៩ លើកដំបូង ចាប់តាំងពីការផ្ទុះជំងឺនេះឡើង​កាលពីចុងឆ្នាំមុន។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ២០២០ ប្រទេសវ៉ានូអាទូ បានរកឃើញ​ករណីវិជ្ជមានកូវីដ១៩ លើបុរស​អាយុ ២៣ឆ្នាំម្នាក់ ដែលជាដំណើរមកពី​អាមេរិក ឆ្លងកាត់ក្រុងស៊ីដនី និង​អូកលែន (Auckland)។

ចំណែក​ប្រទេសសាម័រ បានប្រកាស​ពីការរកឃើញ​ករណីឆ្លងកូវីដ១៩ជាលើកដំបូង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​កើតឡើង​លើ​បុរសម្នាក់ ជាអ្នកដំណើរមកពីអឺរ៉ុប ឆ្លងកាត់អូកលែន និងទៅដល់សាម័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

គួររំលឹក​ដែរថា កាលពីខែតុលា ប្រទេស​២ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺ​កោះម៉ាស្យល និង​កោះ សូឡូម៉ង់ ក៏ទើបតែរកឃើញ​ករណី​ឆ្លងកូវីដ១៩ ជាលើកដំបូង​របស់ខ្លួនផងដែរ៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;