អស្ចារ្យ! កម្ពុជា ជាប់ចំណាត់ថ្នាក់ល្អដាច់គេនៅអាស៊ី លើការគ្រប់គ្រងកូវីដ១៩
- 2020-11-20 06:49:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! កម្ពុជា ជាប់ចំណាត់ថ្នាក់ល្អដាច់គេនៅអាស៊ី លើការគ្រប់គ្រងកូវីដ១៩
ចន្លោះមិនឃើញ
ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី១ក្នុងតំបន់អាស៊ី និងលេខ៣ ក្នុងពិភពលោក ចំពោះការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ដោយមានប្រសិទ្ធភាពបំផុត។ នេះបើយោងតាមការចាត់ចំណាត់ថ្នាក់របស់ការិយាល័យ Bureau de Prospective Economique (BPE)។
ការវាយតម្លៃនេះ ធ្វើឡើងគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបង្ហាញថា ប្រទេស Saint Kitts and Nevis ជាប់ចំណាត់ថ្នាក់លេខ១ ពោលគឺល្អដាច់គេក្នុងពិភពលោក ក្នុងចំណោម ១៦៦ប្រទេស តាមពីក្រោយដោយប្រទេស Seychelles លេខ២, កម្ពុជា លេខ៣ និងបន្ទាប់មកគឺប្រទេស New Caledonia និង ស៊ូដង់ខាងត្បូង។
ចំពោះតំបន់អាស៊ី គឺកម្ពុជាលេខ១ តាមពីក្រោយដោយថៃ លេខ២, ប្រ៊ុយណេ លេខ៣ និងអ៊ូបេគីស្ថាន លេខ៤។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០វិច្ឆិកានេះ កម្ពុជា មានករណីឆ្លងកូវីដ១៩សរុប ៣០៤នាក់ ក្នុងនោះជាសះស្បើយ២៩៤នាក់៕
ប្រភព៖ lepetitjournal