Barcelona ខ្ទាតដល់លេខ ១២ ហើយកីឡាករ ៤ នាក់របួសនឹងបាត់មុខច្រើនខែទៀត
- 2020-11-23 04:07:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barcelona ខ្ទាតដល់លេខ ១២ ហើយកីឡាករ ៤ នាក់របួសនឹងបាត់មុខច្រើនខែទៀត
ចន្លោះមិនឃើញ
ក្រុម Barcelona កំពុងតែជួបស្ថានភាពយ៉ាប់យឺនខ្លាំង ដោយសារតែឆ្លងកាត់ ៨ ប្រកួតក្នុងលីគរដូវកាលនេះ ពួកគេយកបានតែ ១១ ពិន្ទុ(ឈ្មះ ៣ ស្មើ ២ ចាញ់៣) ដែលជាស្ថិតិទាបបំផុត ក្នុងរយៈពេល២៥ឆ្នាំ។
ការបាត់បង់ពិន្ទុដ៏ច្រើនបែបនេះធ្លាប់កើតមានម្តងនៅរដូវកាល ១៩៩៥/៩៦ ហើយនៅឆ្នាំ ២០២០ បានកើតឡើងសារជាថ្មីម្តងទៀតហើយ។
-Ronald Koeman ក្លាយជាគ្រូបង្វឹក Barca ដំបូង ដែលលេងចាញ់លោក Diego Simeone រយៈពេល ៨ឆ្នាំនេះ
-Marc-Andre ter Stegen ជាអ្នកចាំទីដៃទី ១ បង្កឲ្យមានកំហុស ៥ ដង ច្រើនជាងគេបំផុតតាំងពីខែមេសារដូវកាល ២០១៩-២០២០ រហូតដល់រដូវកាលថ្មីនេះ។
-កីឡាកររបួស ៤ រូបសុទ្ធតែច្រើនខែគឺ Busquets (១ខែ), Segio Roberto(២ខែ), Gerrad Pique(ចន្លោះពី ៣ ទៅ ៦ខែ) និងខ្សែប្រយុទ្ធវ័យក្មេង Fati out (ចន្លោះពី ៤ ទៅ ៥ ខែ)៕