Angelababy ស្អាត​ដូច​ទេពអប្សរ​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ថ្មី ក្រោយ​ពេល​គ្មាន​រឿង​ថត​ជាង២ឆ្នាំ

  • 2020-11-27 02:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​ត្រូវ​សម្រាក​អស់​រយៈ​ពេល ២​ឆ្នាំ ដោយ​សារ​ត្រូវ​គេ​រិះគន់​ថា​គ្មាន​សមត្ថភាព​សម្ដែង​នោះ ចុង​បញ្ចប់ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Angelababy ក៏​មាន​រឿង​ថ្មី​សម្ដែង​ឡើង​វិញ។

កាល​ពី​ថ្ងៃទី ២៦​ ខែវិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​ចុះផ្សាយ​កម្រង​រូបភាព​ថ្មី​របស់​តារា​សម្ដែង​ជួរ​មុខ​ចិន Angelababy នៅ​ពេល​នាង​កំពុង​ថត​​ភាគ​បុរាណ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា Chen Yuan។ កម្រង​រូបភាព​ថ្មី​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា តារា​សម្ដែង​ស្រី​៣២​ឆ្នាំ មាន​សម្រស់​ស្រស់​ស្អាត ហើយ​ស័ក្ដិសម​ឥត​ខ្ចោះ​នឹង​តួ​ថ្មី​នេះ។

មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់ថា បើ​មិន​ទាន់​គិត​​ដល់​សមត្ថភាព​សម្ដែង អ្នក​ម្ដាយ​កូន​១​រូប​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សិល្បការិនី​ដែល​មាន​សម្រស់​កំពូល​តែ​ម្ដង ដោយ​មិន​ថាតួ​សម័យ ឬ​បុរាណ​គឺ​សុទ្ធ​តែ​ស្អាត​ឥត​ទាស់។ តាម​នោះ​ដែរ Chen Yuan គឺ​ជា​ស្នាដៃ​ទី ១​ក្រោយ​២​ឆ្នាំ ស្រី​ស្អាត​រូប​នេះ​គ្មាន​រឿង​ថ្មី​សម្ដែង​ជា​តួឯក ព្រោះ​ត្រូវ​គេ​រិះគន់​ថា​គ្មាន​សមត្ថភាព​សម្ដែង​ទាល់​តែ​សោះ ដោយ​សូម្បី​តែ​ឈុត​យំ​ក៏​ប្រើ​ទឹក​មក​តក់​ភ្នែក។ បណ្ដាញ​ព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា ដើម្បី​ស្រោច​ស្រង់​កេរ្តិ៍​ឈ្មោះ​ នៅពេល​នេះ Baby ហ៊ាន​បន្ថយ​តម្លៃ​ខ្លួន​ដល់​ទៅ ៩០%​ដើម្បី​បាន​សម្ដែង​រឿង​ល្អៗ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;