ទី​បំផុត​នារី​សម្បុរ​ស្រអែម​ស្រស់ "ល្អ​ទាំង​ព្រម" រ៉េត សារីតា គ្រង​ពាន Miss Universe Cambodia

  • 2020-11-27 04:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


កម្មវិធី Miss Universe Cambodia ដែល​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ បាន​ដើរ​មក​ដល់​វគ្គ​ចុង​ក្រោយ​របស់​ខ្លួន​នៅ​យប់​មិញ​នេះ ដោយ​បេក្ខនារី​សម្បុរ​ស្រអែម រ៉េត សារីតា បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​សម្រាប់​កម្មវិធី​នា​ឆ្នាំ ២០២០។

សារីតា បាន​បង្ហាញ​ភាព​លេច​ធ្លោ​របស់​ខ្លួន​គ្រប់​វគ្គ​ទាំង​អស់ តាម​រយៈ​ភាព​ស្វាហាប់ ការ​ជឿ​ជាក់ និង​ចំណេះ​ដឹង​ទូទៅ​ទូលំទូលាយ។ ទាំង​នេះ បាន​បង្កើត​បាន​ជា​សម្រស់​ពិត​ប្រាកដ​ដ៏​ទាក់​ទាញ​បំផុត​របស់​នាង ជា​ហេតុ​ធ្វើ​ឲ្យ​​នាង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ ប្រិយមិត្ត​ដែល​ទស្សនា​កម្មវិធី​យប់​មិញ​មិន​តិច​នាក់​ទេ បាន​ពោល​សរសើរ សារីតា ថា​នាង​ពិត​ល្អ​ឥតខ្ចោះ ល្អ​ទាំង​ព្រម ទាំង​រូប​សម្រស់​សាក​សម​ជា​នារី​ខ្មែរ ចំណេះ​ដឹង​ទូទៅ​ទូលំទូលាយ ក្លាហាន មាន​ភាព​ជឿជាក់​ខ្លាំង ព្រម​ទាំង​មាន​សមត្ថភាព​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ល្អ​បំផុត។

សក្ដានុពល​ទាំង​នោះ ទី​បំផុត រ៉េត សារីតា បាន​គ្រង​ជយលាភី Miss Universe Cambodia នា​យប់​មិញ ក្រោម​សំឡេង​គាំទ្រ​យ៉ាង​កង​រំពង។ ក្រៅ​ពី សារីតា បេក្ខនារី​៤​រូប​ផ្សេង​ទៀត ដែល​ទទួល​ជយលាភី​រង​រៀង​ខ្លួន​មាន៖ ​ បេក្ខនារី ឈុន រក្សា 1 Runner Upបេក្ខនារី ឌី សុរៈក្ខិតា 2 ​Runner Up បេក្ខនារី នេត រក្សា 3 Runner Up និង​បេក្ខនារី សួន ពិសី ទទួល​បាន​ជយលាភី 4 Runner Up៕

រូបភាព៖ IG សារីតា

អត្ថបទ៖ ទារិកា

;