ម៉ូតូ Honda Air Blade ថ្មី លេងស្ទីលតាមអាសង់ ដូរតែពណ៌ហើយតែម
- 2020-11-27 04:07:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូ Honda Air Blade ថ្មី លេងស្ទីលតាមអាសង់ ដូរតែពណ៌ហើយតែម
ចន្លោះមិនឃើញ
ក្រុមហ៊ុនម៉ូតូ Honda Vietnam បានប្រកាសចេញម៉ូតូ Air Blade សេ៊រីថ្មី ទាំងប្រភេទម៉ាស៊ីន ១៥០សេសេ និង ១២៥សេសេ ប៉ុន្តែមិនបានផ្លាស់ប្តូរអ្វីច្រើនឡើយ គ្រាន់តែថែមពណ៌ និងដូរតែមថ្មីប៉ុណ្ណោះ។
Air Blade ១២៥សេសេ ត្រូវបានឌីហ្សាញឡើងឲ្យវាមើលទៅបែបស្ព័រ ខណៈប្រភេទ ១៥០សេសេ ត្រូវបានឌីហ្សាញឲ្យមើលទៅបែប Premium ជាង។
ម៉ូតូលេខអូតូនេះមានលក់ជាប្រភេទ Standard និង Special Edition ដោយប្រភេទកម្លាំង ១២៥សេសេ មានតម្លៃ ១ ៧៨០ដុល្លារ និង ១ ៨៣០ដុល្លារ ខណៈប្រភេទកម្លាំង ១៥០សេសេ មានតម្លៃ ២ ៣៩០ដុល្លារ និង ២ ៤៤០ដុល្លារ៕