ដឹងអត់ថា​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ធ្វើបានប៉ុន្មានម៉ែត្រ​ក្នុង១ថ្ងៃ?

  • 2020-12-01 02:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការសាងសង់ផ្លូវល្បឿនលឿន​ពីភ្នំពេញ ទៅក្រុងព្រះសីហនុ គឺ​ធ្វើបាន ៦០០ ទៅ ៧០០ម៉ែត្រ​ក្នុងមួយថ្ងៃ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យាថ្មី។ នេះបើតាម​ការបង្ហោះនៅលើទំព័រហ្វេសប៊ុក​ «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២០។

ផេកហ្វេសប៊ុកនេះ បានសរសេរយ៉ាងដូច្នេះថា៖

«ការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីរបស់កម្ពុជាទទួលបានលទ្ធផលល្អអាចប្រើប្រាស់បានខ្នាតធំ! ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានអនុម័តបច្ចេកវិទ្យាសំណង់ក្រាលត្រួតពីរជាន់បន្តលើគ្នា។ ការតស៊ូរបស់អ្នកទាំងអស់គ្នាជាហេតុផលដែលយើងទទូលបានការជោគជ័យក្នុងការសាងសង់ប្រវែង ៦០០-៧០០មែត្រក្នុងមួយថ្ងៃ»។

សូមជម្រាប​ថា គម្រោង​ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃប្រមាណ ២ពាន់លានដុល្លារ មាន​ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះ​ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាង​សង់​មុនពេលកំណត់ នាចុងឆ្នាំ២០២២៕

អត្ថបទថ្មី
;