អាជ្ញាកណ្ដាល​ឲ្យ​កាត​លឿង​ Messi ​ថ្ងៃ​មុន​ ​ស្ដាយ​ក្រោយ​និង​​និយាយ​ពាក្យ​ក្នុង​ចិត្ត​បែប​នេះ

  • 2020-12-02 06:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អាជ្ញា​កណ្ដាល​សំបូរ​បទពិសោធន៍​សញ្ជាតិ​អេស្ប៉ាញ​លោក Mateu Lahoz ​បាន​និយាយ​ថា​ "ខ្ញុំបានផ្ដល់កាតលឿងទៅ Messi ទាំងក្នុងចិត្តរបស់ខ្ញុំឈឺចាប់។ បើកីឡាករណាដោះអាវ ខ្ញុំនឹងផ្ដល់កាតលឿង ព្រោះខ្ញុំធ្វើតាមច្បាប់តែប៉ុណ្ណោះ។ ខ្ញុំគិតថាសហព័ន្ធ Laliga គួរតែដកកាតលឿងចេញ ព្រោះគាត់បានបង្ហាញការគោរពដល់វីរបុរសបាល់ទាត់ វាគ្មានអ្វីខុសឡើយ។"

​ជម្រាប​ជូន​ផង​ដែរ​ថា ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ​បាន​ឈ្នះ ៤-០ ​លើ​ក្រុម Osasuna ​នៅ​សប្ដាហ៍​ទី​១១ ។ ​ប្រកួត​នោះ​ប្រធាន​ក្រុម Lionel Messi ​អាច​ស៊ុត​បញ្ចូល​ទី​១គ្រាប់​ ​រួច​រត់​ទៅ​ដោះ​អាវ​របស់​ខ្លួន​ ​ដើម្បី​ឧទ្ទិស​ ក៏​ដូច​ជា​រំឭក​ដល់​វីរបុរស​បាល់​ទាត់​អាហ្សង់ទីន​ ​Dieogo Maradona ​ដែល​បាន​លា​ចាក​លោក​ទៅ ៕ ប្រភព៖ Goal

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;