សម្តេច ហ៊ុន សែន ទម្លាយថាសម្តេច​ត្រៀមស្នើដាក់​ប្រទេស​ក្នុងគ្រាមាន​អាសន្នរួចជាស្រេច

  • 2020-12-06 02:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងបញ្ជាក់​ថា សម្តេច​បាន​ត្រៀម​ស្នើសុំ​ព្រះមហាក្សត្រ​ដាក់ប្រទេស​ក្នុងគ្រាមានអាសន្ន​រួចជាស្រេច ក្នុង​ខណៈដែលកម្ពុជា​កំពុងផ្ទុះនូវការឆ្លងកូវីដ១៩​ចូលសហគមន៍នេះ។ ការថ្លែងនេះ ធ្វើឡើង​តាមរយៈសារសំឡេង​ផ្ញើជូនជនរួមជាតិ​នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២០នេះ។

យ៉ាងណាមិញ សម្តេច​តេជោបានលើកឡើង​ថា សម្តេចមិនចង់​ឈានដល់ដំណាក់កាលដាក់ប្រទេស​ក្នុងគ្រាមានអាសន្ននោះទេ ព្រោះប៉ះពាល់​ខ្លាំងដល់សេដ្ឋកិច្ចប្រទេស។

សម្តេច​ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបាន​ត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិតដើម្បី​ថ្វាយព្រះមហាក្សត្រ ដាក់ប្រទេស​ក្នុងគ្រាមានអាសន្ន​ ព្រាងនូវអនុក្រឹត្យ​ ព្រាងនូវលិខិតសម្រាប់​​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា​រួចជាស្រេចទៅហើយ។ ក៏ប៉ុន្តែខ្ញុំមិនចង់ ដើរទៅដល់ជំហានបែបនេះនោះទេ ព្រោះវាធ្វើឱ្យសេដ្ឋកិច្ច​នឹងគាំងទាំងស្រុង​តែម្តង។ ប្រសិនបើបិទ​​ប្រទេស​ ឬក៏បិទផ្នែកណាមួយ​​របស់​ប្រទេស ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ​ វានឹងធ្វើឱ្យគាំងដំណើរការ​​សេដ្ឋកិច្ច ជាពិសេស​ប៉ះពាល់ទៅដល់ការរកស៊ី​របស់​ប្រជាពលរដ្ឋរបស់យើង»៕

អត្ថបទថ្មី
;