វ៉ាក់សាំង​កូវីដ១៩​របស់​ចិន ដឹកទៅដល់​ប្រទេស​អាស៊ាន​មួយនេះ​ហើយ ត្រៀមចាក់ឱ្យ​ប្រជាជន​ជាទ្រង់ទ្រាយ​ធំ

  • 2020-12-07 02:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណ្ឌូណេស៊ី បាន​ទទួលនូវចំនួន​វ៉ាក់សាំងប្រឆាំង​កូវីដ១៩​ ដំបូង​ប្រមាណ ១,២លានដូស ពីក្រុមហ៊ុនចិន SinoVac Biotech ខណៈរដ្ឋាភិបាល ត្រៀម​ចាក់ឱ្យ​ប្រជាជនខ្លួនជាទ្រង់ទ្រាយធំ។ នេះបើតាមការ​ប្រកាស​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២០។

លោក​បន្ថែម​ថា រដ្ឋាភិបាល​គ្រោង​នឹង​ទទួល​យក​វ៉ាក់សាំង ១,៨លានដូស​ទៀត​ពីចិន នៅដើមខែមករា ឆ្នាំ​២០២១​ខាងមុខនេះ។

ជាមួយគ្នានោះ ឥណ្ឌូណេស៊ី ​ក៏នឹង​រំពឹងថាទទួលបាន​វត្ថុធាតុដើម ដើម្បីអាចផលិតវ៉ាក់សាំងបានរហូតដល់ ១៥ ទៅ ៣០លានដូស នៅខែក្រោយនេះផងដែរ។

យ៉ាងណាមិញ លោកប្រធានាធិបតី​បញ្ជាក់​ថា វ៉ាក់សាំង​ត្រូវការវាយតម្លៃបន្ថែមទៀត​ដោយ​ភ្នាក់ងារ​ឱសថ និងចំណីអាហារ​របស់​ប្រទេសនេះ ខណៈរដ្ឋាភិបាលរបស់លោក​ក៏កំពុងរៀបចំ​បែងចែកវ៉ាក់សាំង​នៅទូទាំងប្រទេស។

គិតមកត្រឹមថ្ងៃទី៧ខែធ្នូនេះ ឥណ្ឌូណេស៊ី មានករណីឆ្លងកូវីដ១៩សរុបជាង ៥៧,៥ម៉ឺននាក់ ក្នុងនោះស្លាប់ជាង ១ម៉ឺន ៧ពាន់នាក់ និងជាសះស្បើយជាង ៤៧,៤ម៉ឺននាក់៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;