វីដេអូ! តោះទស្សនា​ប្រជាជន​រុស្ស៊ី ទៅចាក់វ៉ាក់សាំងកូវីដ ពោរពេញដោយក្តីសង្ឃឹម​ឡើងវិញ

  • 2020-12-07 02:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី បាន​ចាប់ផ្តើម​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ Sputnik V ឱ្យប្រជាជន​ជាទ្រង់ទ្រាយធំហើយ កាលពីចុងសប្តាហ៍កន្លងទៅ ដោយចាប់ពីផ្តើម​ចេញពីក្រុងមូស្គូ។

អ្នកអាទិភាព​ដែលទទួលបានការចាក់វ៉ាក់សាំងនេះ គឺជាក្រុមដែលមានហានិភ័យខ្ពស់ ដូចជា បុគ្គលិកពេទ្យ​ បុគ្គលិកសេវាសង្គម និងគ្រូបង្រៀន។ អ្នកដែល​ចង់ទទួលការចាក់វ៉ាក់សាំងនេហ គឺត្រូវចុះ​ឈ្មោះតាមអនឡាញរបស់រដ្ឋាភិបាលជាមុនសិន។

មនុស្សម្នាក់​នឹងចាក់វ៉ាក់សាំងនេះ ២ដង ដោយចាក់លើកទីពីរ ធ្វើឡើង ២១ថ្ងៃក្រោយការចាក់លើកទីមួយ។

អភិបាលក្រុងមូស្គូ លោក​ Sergei Sobyanin បាន​បញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រជាជនក្រុងមូស្គូ ប្រហែលពី ៦ ទៅ ៧លាននាក់ នឹង​ទទួលបានការចាក់វ៉ាក់សាំងនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Sky News

អត្ថបទថ្មី
;