ឈប់ឆ្ងល់ទៅ! អ្នកជំនាញបញ្ជាក់រឿងមានសារផ្ញើរមកជាភាសាចិន

  • 2020-12-07 09:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់តាំងពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋយើងជាច្រើននាក់បានទទួលសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គម WhatsApp ជាភាសាចិនដូចមានក្នុងរូបភាពខាងក្រោមនេះ។

តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានបង្ហាញថា សារទាំងនេះគឺជាសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់បុគ្គលមួយចំនួនទាក់ទងនឹងសេវាកម្មផ្សេងៗដូចជា សេវាកម្មឡាយតាមអុីនធឺណិត បង្កើន like ផ្ញើលុយ និងកម្មវិធីល្បែងអនឡាញជាដើម។

ទោះបីជាសារទាំងនេះមិនមានភ្ជាប់មកនូវជាមួយតំណភ្ជាប់ដែរធ្វើឱ្យមានហានិភ័យដល់ទូរសព្ទរបស់លោកអ្នកក្ដី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់កុំផ្ញើសារទាំងនេះបន្ត និងសុំលុបវាចោល ដើម្បីចៀសវាងពីការបោកបញ្ឆោតមួយចំនួននិងការភាន់ច្រឡំនានាពីសំណាក់មហាជន៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;