ប្រើទូរសព្ទកាត់លុយអត់ដឹងមូលហេតុ ពេលនេះក្រសួងប្រាប់លេខកូដសម្រាប់ចុចផ្ដាច់ហើយ

  • 2020-12-11 06:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យប្រើលេខកូដ *1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ គ្រប់ប្រព័ន្ធទាំងអស់ សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​មានបញ្ហា​កាត់​ទឹក​ប្រាក់​ទូរសព្ទ​ពី​ប្រតិបត្តិ​ករ​ដោយ​ពុំ​ដឹង​មូល​ហេតុ ឬ​ការ​កាត់​សេវា​កម្​ផ្រេងៗ​​ដោយ​មិន​បាន​ដឹង។

​ការ​ប្រើ​ប្រាស់​លេខកូដ លើ​ទូរសព្ទ​ចល័ត​នេះ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​​អាច​ពិនិត្យ និង​ផ្ដាច់​​រាល់​សេវា​បន្ថែម​​ដែល​មិន​មាន​​តម្រូវ​ការ​​ប្រើ​ប្រាស់ ចាប់​ពី​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ នេះ​តទៅ។

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖​​

អត្ថបទថ្មី
;