កុំចេះតែហ៊ាន! ប្រឹងទប់ផោមញយដងពេកអាចជួបប្រទះបញ្ហាទាំងនេះ
- 2020-12-21 06:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែហ៊ាន! ប្រឹងទប់ផោមញយដងពេកអាចជួបប្រទះបញ្ហាទាំងនេះ
ចន្លោះមិនឃើញ
ពេលដឹងថាខ្លួនរៀបនឹងដើរខ្យល់នៅកន្លែងការងារ សាលារៀន ឬទីសាធារណៈដែលមានមនុស្សច្រើន អ្នកប្រហែលជាប្រឹងទប់វាមិនឲ្យចេញមកក្រៅតាមដែលអាចធ្វើបានហើយ ព្រោះនេះជារឿងអៀនខ្មាសមួយសម្រាប់មនុស្សភាគច្រើន។ តើការធ្វើដូច្នេះអាចបង្កជាផលអាក្រក់ចំពោះសុខភាពដែរឬទេ?
ការប្រឹងទប់ផោមមិនមែនជារឿងល្អចំពោះសុខភាពទេ តែក៏មិនបានន័យថា វាប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនោះដែរ។ បើតាមលោក Gill Hart នាយកវិទ្យាសាស្ត្រនៃមន្ទីរពិសោធន៍ YorkTest Laboratories អង់គ្លេស បានឲ្យដឹងថា ការមិនបញ្ចេញខ្យល់ (ផោម) មកក្រៅ នោះវានឹងធ្វើឲ្យជាតិហ្គាសនៅក្នុងពោះវៀនធំកកើតកាន់តែច្រើន ដែលជាកត្តាអាចធ្វើឲ្យហើមពោះ មានអារម្មណ៍មិនស្រួលក្នុងខ្លួន និងឮសម្លេងកូរនៅក្នុងក្រពះ។ មួយវិញទៀត ការទប់ផោមបានសម្រេច មិនសំដៅថា ផោមអាចរលាយបាត់ឡើយ ពោលគឺវានៅតែរសាត់អណ្ដែតក្នុងខ្លួនប្រាណដដែល ហើយនឹងរកផ្លូវចេញមកក្រៅទាល់តែបាន បើទោះប្រឹងទប់ខ្លាំងបែបណាក្ដី។ ខ្យល់ផោមត្រូវបានស្រូបយកឡើងវិញតាមសរសៃឈាម ហើយជាទូទៅវានឹងចេញមកក្រៅតាមផ្លូវដង្ហើមតាមរយៈការភើដែលមានធុំក្លិនអាក្រក់។
បន្ថែមពីនេះ បើកាលណាទប់ផោមច្រើនដងពេក វាអាចបង្កឲ្យខ្យល់ផោមក្នុងខ្លួនលើសចំណុះ។ ដូច្នេះហើយវានឹងធ្វើឲ្យអ្នកលេចផោមមកក្រៅដោយទប់មិនជាប់ ហើយឮសម្លេងខ្លាំងៗ បូករួមទាំងក្លិនស្អុយទៀតផង។
គួរបញ្ជាក់ថា ការផោមគឺជារឿងធម្មតាដែលទាក់ទិននឹងដំណើរការរំលាយអាហារនៅក្នុងក្រពះមនុស្ស។ គ្រប់គ្នាជៀសមិនផុតពីការផោមនោះឡើយ។ ប្រសិនជាអ្នកខ្មាសអៀន អ្នកអាចដើរចេញទៅកន្លែងស្ងាត់ ឬបន្ទប់ទឹក ដើម្បីដើរខ្យល់ ដោយមិនគួរប្រឹងទប់វារាល់តែដងនោះទេ៕