ចាក់​វ៉ាក់សាំង​នេះ មិនព្រួយខ្លាច​កូវីដប្តូររូបរាងថ្មី!

  • 2020-12-22 03:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូវីដ១៩ Sputnik V របស់​រុស្ស៊ី អះអាងថា វ៉ាក់សាំងខ្លួន​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ ដែលវិវត្តថ្មី​នៅក្នុង​អឺរ៉ុប ពិសេសប្រទេសអង់គ្លេស។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក Kirill Dmitriev ប្រធាន​មូលនិធិវិនិយោគ​ផ្ទាល់របស់រុស្ស៊ី ដែល​ជាក្រុមហ៊ុន​ផលិតវ៉ាក់សាំង Sputnik V។

លោក​បន្ថែម​ថា ក្រុមហ៊ុនលោក​នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុនវ៉ាក់សាំង​អង់គ្លេស AstraZeneca ដើម្បីរួមគ្នា​ប្រយុទ្ធ​នឹង​កូវីដ១៩ ប្រភេទ​ថ្មី។

កាលពីសប្តាហ៍មុន ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បញ្ជាក់​ថាវ៉ាក់សាំង Sputnik V មាន​ប្រសិទ្ធភាព​លើសពី​ ៩៥%។ ប៉ុន្តែ​អ្នកជំនាញផ្នែកសុខភាពខ្លះ អះអាងថាវាមានប្រសិទ្ធភាព​ដល់ទៅ ៩៧%។

បច្ចុប្បន្ននេះ រុស្ស៊ី កំពុងដំណើរការកម្មវិធីចាក់វ៉ាក់សាំង Sputnik V ជូនប្រជាជនរបស់ខ្លួនហើយ។ បេឡារុស បាន​ក្លាយជាប្រទេស​មុនគេ​ដែល​ទទួលស្គាល់ ហើយអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះ៕

ប្រភព៖ NDTV

អត្ថបទថ្មី
;