Update! កម្ពុជានឹងចុះត្រជាក់ខ្លាំងដល់ ១២អង្សារ នៅខេត្តទាំង ៥នេះចាប់ពីថ្ងៃទី១១ដល់១៣ មករា
- 2021-01-05 04:41:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Update! កម្ពុជានឹងចុះត្រជាក់ខ្លាំងដល់ ១២អង្សារ នៅខេត្តទាំង ៥នេះចាប់ពីថ្ងៃទី១១ដល់១៣ មករា
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមនៅថ្ងៃនេះពីស្ថានភាពអាកាសធាតុនៅកម្ពុជា បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍រួចមក បានបង្ហាញឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងកំពុងធ្លាក់ចុះមកក្រោម ជួបផ្សំជាមួយខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង។
លក្ខណះបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា នាដើមឆ្នាំ ២០២១នេះ ចាប់ពីថ្ងៃទី៩ ដល់ទី ១៦ ខែ មករា ឆ្នាំ ២០២១ មានអាកាសធាតុចុះត្រជាក់នៅតាមតំបន់មួយចំនួន។ ពិសេសនៅ នៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ នៅតាមបណ្ដាលខេត្តដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ឧត្តមានជ័យ ព្រះវិហារ និងខេត្តពោធិ៏សាត់ (ស្រុកវាលវែង) នឹងចុះត្រជាក់មកនៅរង្វង់ពី ១២ ទៅ ១៥អង្សារសេ លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង។
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖