ប្រាប់អ្នកចង់​បើកឡាន​ធុនធ្ងន់​ផង! ក្រសួង​ប្រកាស​ឱ្យចូលរៀន និងប្រឡងហើយ​ ទីតាំង​នៅព្រែកព្នៅ

  • 2021-01-06 07:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជូនដំណឹង​ដល់អ្នក​ដែលមាន​បំណង​រៀន​បើកបរ​រថយន្ត​ធុនធ្ងន់​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរយានយន្តធុនធ្ងន់ នឹង​ទទួលពាក្យ​ចូល​រៀនវគ្គបណ្តុះបណ្តាល​បើកបរយានយន្តធុនធ្ងន់ ចាប់ពីថ្ងៃទី៦ មករា ២០២១នេះតទៅ។

កាលបរិច្ឆេទបើកវគ្គ ចាប់ពីថ្ងៃទី១១ មករា ២០២១ នៅទីតាំង​បណ្តុះបណ្តាល ស្ថិតនៅមជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរយានយន្តធុនធ្ងន់​ ដែល​មានអាសយដ្ឋាន​ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (បង្គោលគីឡូម៉ែត្រលេខ១៨)។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;