ក្តៅៗ! Honda PCX160 និង PCX160 Hybrid ចេញនៅថៃហើយ នេះតម្លៃវា!

  • 2021-01-08 02:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda ប្រចាំនៅប្រទេសថៃ បានប្រកាសចេញម៉ូតូ PCX160 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយចែកចេញជា ២ ម៉ូដែល គឺ PCX160 និង PCX e: HEV (Hybrid)។

ម៉ូតូ PCX ថ្មីនេះបានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ ខណៈម៉ូដែល PCX e: HEV មានតែ ២៤លីត្រប៉ុណ្ណោះ។

PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ ដោយឡែកចំពោះ PCX e: HEV វិញ គឺប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំម៉ាស៊ីនកម្លាំង ១៦០សេសេ ជាមួយម៉ូទ័រអគ្គិសនី និងកញ្ចប់អាគុយអគ្គិសនីមួយ។ បើនិយាយពីកម្រិតស៊ីសាំងវិញ ម៉ូតូ PCX160 ស៊ី ៥៣,៥គីឡូម៉ែត្រ/លីត្រ ហើយ PCX e: HEV ស៊ី ៥៥,៤គីឡូម៉ែត្រ/លីត្រ។

ម៉ូតូ Honda PCX160 ឆ្នាំ២០២១ មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ។ ចំពោះទីផ្សារប្រទេសថៃ វាមានតម្លៃចាប់ពី ៩១ ៩០០បាត ឬ ៣ ០៥០ដុល្លារ សម្រាប់ម៉ូដែល Honda PCX160 និង ១០៧ ៥០០បាត ឬ ៣ ៥៧០ដុល្លារ សម្រាប់ម៉ូដែល PCX160 e: HEV៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;