Updated! តំបន់ ២នេះ នឹងចុះត្រជាក់ខ្លាំងដល់ ១១អង្សារ នៅដើមសប្ដាហ៍ក្រោយ

  • 2021-01-08 02:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងធនធានទឹក និងឧតុនិយម បាន​ជូន​ដំណឹង​បន្ថែម​នៅ​ថ្ងៃនេះ ពី​ការ​តាម​ដាន​ស្ថានភាព​អាកាសធាតុ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាង​ជើង​ បាន​នឹង​កំពុង​ធ្លាក់​ចុះ​មក​ក្រោម នាំ​មក​នូវ​​ធាតុ​ត្រជាក់​នៅ​តំបន់​សុីប៊ីរី គូប​ផ្សុំជា​មួយ​នឹង​ខ្យល់​មូសុង​ឦសានខ្លាំង។

ស្ថាន​ភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃទី ៩ ដល់​ទី ១៧ ខែមករា ឆ្នាំ ២០២១ (ពិសេស​នៅ​ថ្ងៃ​ទី ១១ដល់​ថ្ងៃ​ទី ១៤ ខែមករា ឆ្នាំ ២០២១) នឹង​មាន​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្លាំង។ ពិសេស​នៅ​តំបន់​ជួរភ្នំដងរែក និង​តំបន់​ខ្ពងរាបភាគឦសាន នឹង​ចុះ​ត្រជាក់​មក​នៅ​រង្វង់​ពី ១១ ទៅ ១៣ អង្សារសេ លាយឡំជាមួយ​ខ្យល់​ខ្លាំង។

សុំអាន​សេចក្ដីជូន​ដំណឹង​លម្អិត​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;