លោកតា​វ័យ ៥៣ឆ្នាំ​ម្នាក់​ចុះ​កុងត្រា​ថែម​មួយ​ឆ្នាំ​ទៀត​ធ្វើ​ជា​ ​កីឡាករ​បាល់​ទាត់​អាជីព​

  • 2021-01-12 05:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ​Kazuyoshi Miura ​ជន​ជាតិ​ជប៉ុន​ បច្ចុប្បន្ន​ឈាន​ដល់​​វ័យ ៥៣ ឆ្នាំ​ទៅ​ហើយ​ប៉ុន្តែ​ថ្មីៗ​នេះ​ក្លឹប​ Yokohama FC ​នៅ​លីគ​កំពូល​ជប៉ុន ​សម្រេច​បន្ត​កុងត្រា​បន្ថែម​​១ឆ្នាំ​ទៀត​ដែល​ជា រដូវកាល​ទី ៣៦ ​របស់​លោក​តា​ ក្នុង​នាម​ជា កីឡាករ​។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ ​លោក​តា ក្លាយ​ជា​ ​កីឡាករ​ទី ១​ដែល​អាច​លេង​បាន ៥ ​ទសវត្ស​ផ្សេង​គ្នា​គឺ (១៩៨០,១៩៩០,២០០០,២០១០ និង ២០២០)។ ខាង​ក្រោម​នេះ​គឺ​ជា កំណត់ត្រា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លះៗ៖

-​ឆ្នាំ ១៩៨៦ ​មាន​អាយុ ១៩ ​ឆ្នាំ​ជាប់​ឈ្មោះ​ក្នុង​ឈុត​ធំ​ក្លាយ​ជា​ ​កីឡាករ​ក្លឹប Santos ​នៅ​ប្រេស៊ីល

-ឆ្នាំ ១៩៩៤ ​ក្លាយ​ជា​ ​កីឡាករ​ជប៉ុន​ដំបូង​គេ​ ​មាន​សមត្ថភាព​លេង​នៅ​លីគ​កំពូល​អ៊ីតាលី Serie A

-​ឆ្នាំ ២០០០ ​បាន​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ ជប៉ុន​ ​ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន ៨៩ ​ដង​ស៊ុត​បាន ៥៥ គ្រាប់

-ឆ្នាំ ២០០៤ ​ក្នុង​វ័យ ៣៨ ​ចុះ​កុងត្រា​មក​ចូល​រួម​ជាមួយ​ក្លឹប Yokohama

-ឆ្នាំ ២០១៧ ​ក្នុង​វ័យ ៥០ ឆ្នាំ​ក្លាយ​ជា កីឡាករ​ចាស់​ជាង​គេ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​ ​បាន​

-ឆ្នាំ​ ២០២១ ​ក្នុង​វ័យ ៥៣ ​ឆ្នាំ​ក្លាយ​ជា ​កីឡាករ​ចាស់​ជាង​គេ​ដែល​ចុះ​កុងត្រា​ឲ្យ​ក្លឹប​អាជីព បន្ត​ជា​កីឡាករ​ដដែល។ ប្រភព៖ ESPN FC

-៥៣ ឆ្នាំ​ ​លេង​ជា​ខ្សែ​ប្រយុទ្ធ​​បង្កើត​កំណត់ត្រា១​មិន​ធ្លាប់​មាន​ក្នុង​ពិភព​បាល់​ទាត់

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;