ដឹងអត់! នេះជាស្ពាន​ឆ្លងកាត់ទន្លេមេគង្គដំបូងគេនៅកម្ពុជា

  • 2021-01-12 06:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​គីហ្សូណា ​គឺជាស្ពានឆ្លងកាត់ទន្លេមេគង្គ​មុនដំបូងគេ​នៅកម្ពុជា ដែល​ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នៃទីរួមខេត្តកំពង់ចាម។ បច្ចុប្បន្ន ស្ពាននេះ​បាន​តភ្ជាប់​រវាង​ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧។

ស្ពាននេះ​ត្រូវ​បានចាប់ផ្តើម​សាងសង់នៅក្នុងឆ្នាំ១៩៩៩ និង​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់នៅឆ្នាំ២០០១ ដោយ​ចំណាយទឹកប្រាក់​ជាង ៥៦លានដុល្លារអាមេរិក ជា​ជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។

ស្ពាននេះ​មានប្រវែង ១៥០០ម៉ែត្រ ធ្លាប់បាន​ទទួលចំណាត់ថ្នាក់ជាស្ពានវែងជាងគេបង្អស់នៅកម្ពុជា រហូតដល់ឆ្នាំ ២០០២ ពោលគឺនៅពេល​ដែលស្ពានកម្ពុជា-ថៃ ត្រូវបានកសាងនៅខេត្តកោះកុង ដែលមានប្រវែង ១៩០០​ម៉ែត្រ។

ស្ពានគីហ្សូណា ក៏ស្ពាន​ដំបូង​ដែលបាន​តភ្ជាប់​តំបន់​ភាគខាងកើត និងភាគខាងលិច​ប្រទេសកម្ពុជា តាមផ្លូវគោក​ជាលើកដំបូងផងដែរ៕

ចុចអាន៖ ស្ពាន​ជ្រោយចង្វារ ជាស្ពាន​ឆ្លងកាត់ទន្លេសាប​មុនគេ​នៅកម្ពុជា

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

អត្ថបទថ្មី
;