​សាលា​មួយនេះ នឹង​បណ្តុះបណ្តាលកូនខ្មែរ ឱ្យចេះ​សង់ស្ពាន​ឆ្លងកាត់ទន្លេដោយខ្លួនឯង

  • 2021-01-12 08:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន នឹង​ដាក់​ឱ្យ​ដំណើរការ​វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៅពេលដ៏ខ្លីខាងមុខ។ នេះបើតាម​ការ​បញ្ជាក់របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងពេល​ធ្វើបាឋកថាតាមអនឡាញ​ ជូនដល់​កម្មសិក្សាការី និង​សិស្សមន្រ្តី​ជាន់ខ្ពស់​ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១។

លោកទេសរដ្ឋមន្រ្តី​លើកឡើងថា វិទ្យាស្ថាន​នេះនឹង​បណ្តុះ​បណ្តាល​ចំណេះ​ដឹងផ្នែកបច្ចេកទេសសាងសង់​ផ្លូវ-ស្ពានដល់​អ្នកជំនាន់ក្រោយ​ឱ្យមានសមត្ថភាព​ពេញ​លេញ ពិសេសគឺ​អាចកសាងស្ពានឆ្លងទន្លេមេគង្គ​បាន​ដោយ​កម្ពុជា​ខ្លួនឯង។

សូមជម្រាប​ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ស្ថិតក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នៅថ្ងៃទី១២មករានេះ គឺមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំយុវជន និងកីឡា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;