ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះបានបង្ហាញពីការតាមដាន និងព្យាករណ៍ អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងរដូវវស្សាឆ្នាំ ២០២១ ដូចខាងក្រោម៖
បាតុភូតសកល
- ដោយផ្អែកតាមការវាយតម្លៃ ក៏ដូចជាក្នុងតំបន់ ពីស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្របា៉សុីហ្វីកក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថាកម្ពុជា នឹងទទួលរងឥទ្ធិពលពីបាតុភូតអែនសូ (ENSO)។
រដូវប្រាំង
- សីតុណ្ហភាពនៅខែកុម្ភះ បណ្ដាលខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមានឹងអាចស្ថិតនៅចន្លោះរង្វង់ ១៦ទៅ ១៩ អង្សារសេ។
- ចាប់ពីខែមីនា ដល់ខែមេសា ធាតុអាកាសនឹងកើនកម្ដៅជាបន្តបន្ទាប់។
- ខែមេសា និងដើមខែឧសភា កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់បំផុតក្នុងរង្វង់ ៣៩អង្សារសេ។
ដើមរដូវវស្សា
- ដើមរដូវវស្សាអាចនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ទី១ នៃខែឧសភា។
- នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងធ្លាក់ច្រើន និងអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន។
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖
អត្ថបទ៖ ម៉េងងី