ខេត្តទាំង៤នេះ នឹងក្លាយជាកន្លែងឆ្លងកាត់នៃផ្លូវក្រវាត់ក្រុងទី៤ ប្រវែងជិត២០០គីឡូម៉ែត្រ
- 2021-01-29 03:31:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តទាំង៤នេះ នឹងក្លាយជាកន្លែងឆ្លងកាត់នៃផ្លូវក្រវាត់ក្រុងទី៤ ប្រវែងជិត២០០គីឡូម៉ែត្រ
ចន្លោះមិនឃើញ
ផ្លូវខ្សែក្រវាត់ក្រុងទី៤ ត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាចប់សព្វគ្រប់ហើយក្នុងឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែងសរុប ១៩៥គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន៤ គឺកំពង់ស្ពឺ (៣ស្រុក) តាកែវ (១ស្រុក) កណ្តាល (៨ស្រុក) និងព្រៃវែង (២ស្រុក)។ នេះបើតាមការបញ្ជាក់របស់លោក លីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសិក្ខាសិលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ។
សូមបញ្ជាក់ដែរថា កម្ពុជាកំពុងដំណើរការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ ក្រោយបើកការដ្ឋានកាលពីខែមករា ឆ្នាំ២០១៩។ ផ្លូវនេះឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយតភ្ជាប់ចាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ក្នុងសង្កាត់ចោមចៅ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ក្នុងស្រុកកៀនស្វាយ៕