អ្នកសារព័ត៌មានជាង ៦០រូបចូលរួមទស្សនាអគារទីស្ដីក្រសួងសាធារណការថ្មី

  • 2021-01-30 02:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយ មកពីបណ្ដាស្ថាប័នសារព័ត៌ មាននានាក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណ ៦០រូប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបផងដែរ។

ពិធីជួបសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មានជាមួយនឹងថ្នាក់ដឹកនាំក្រសួងឱ្យកាន់តែជិតស្និទ្ធក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលនានាដែលសម្រេចបាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរកត់សម្គាល់ថា៖ វិស័យសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញឲ្យគោលនយោបាយនានារបស់រាជរដ្ឋាភិបាលសម្រេចគោលដៅរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ជាកញ្ចក់ឆ្លុះបញ្ចាំងនូវ សកម្មភាពនានារបស់រាជរដ្ឋាភិបាលដែលបានអនុវត្តជាក់ស្តែងនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និង រួមចំណែកដល់ការជំរុញកំណែកទម្រង់វិស័យនានារបស់រដ្ឋឱ្យកាន់តែរីកចម្រើនថែមទៀត។

កម្មវិធីនោះមានការអញ្ជើញបងប្អូនអ្នកសារព័ត៌មានទាំងអស់ធ្វើទស្សនកិច្ចអគារទីស្ដីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន អគាររដ្ឋបាល បណ្ណាល័យ មណ្ឌល ផ្ដល់សេវាសាធារណៈ មជ្ឈមណ្ឌលផ្ទុកទិន្នន័យ បន្ទប់សាលប្រជុំ និងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងបានទទួលទានអាហារសាមគ្គីក្រោមបរិយាកាសរីករាយផងដែរ៕

អត្ថបទថ្មី
;