លោក ស៊ុន ចាន់ថុល៖ ឡានដឹកទំនិញលើស ១០តោនស្មើឡាន ១ម៉ឺនគ្រឿងដឹកទំនិញលើផ្លូវ

  • 2021-02-04 08:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​មាន​ប្រសាសន៍ថា​រថយន្ត​ដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូច ដោយបានលើកឡើងនូវរូបមន្តដូចតទៅនេះ៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឲ្យដឹក៣០តោន ប៉ុន្តែយើងដឹក ៤០តោន លើស ១០តោន នោះគេយក ១០ គុណនឹង ១០ ស្មើនឹង ១០០ យក ១០០ គុណនឹង ១០ ស្មើ ១ ០០០ យក ១ ០០០ គុណនឹង ១០ ស្មើនឹង ១០ ០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០តោន ស្មើនឹងឡាន ១០ ០០០ គ្រឿងដឹកទំនិញលើផ្លូវយើង។ ការលើកឡើងដូចនេះ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ នៅ​ថ្ងៃ​ទី ៤ខែកុម្ភះ ឆ្នាំ២០២១។

ជាងនេះទៅទៀត បើមានឡានដឹកលើសទម្ងន់ ៣០ តោន គេយក ៣០ គុណនឹង ៣០ ស្មើនឹង៩០០ យក ៩០០ គុណនឹង ៣0 ស្មើនឹង ២៧ ០០០ យក ២៧ ០០០ គុណនឹង ៣០ ស្មើនឹង ៨១០ ០០០ ដូច្នេះឡានមួយគ្រឿងដឹកទំនិញលើស ៣០តោន វាស្មើនឹងឡាន ៨១០ ០០០០គ្រឿង បើកលើផ្លូវយើង។

លោក ស៊ុន ចាន់ថុល ក៏​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិឯកជន ដែលមានតម្លៃប៉ាន់ស្មានប្រមាណ៣៥០ លានដុល្លារក្នុងមួយឆ្នាំ និងបានវាយតម្លៃ ខ្ពស់ចំពោះការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;