ខោអាវចេញពណ៌ សៗ ដូច្នេះ តិចខ្មាសគេ! នេះវិធីលាងជម្រះយ៉ាងងាយៗ
- 2021-02-04 23:36:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខោអាវចេញពណ៌ សៗ ដូច្នេះ តិចខ្មាសគេ! នេះវិធីលាងជម្រះយ៉ាងងាយៗ
ចន្លោះមិនឃើញ
ផលិតផលមួយចំនួនដែលទប់ស្កាត់ការបែកញើស (ដូចជា ផលិតផលលុញក្លៀក ជាដើម) អាចបង្កជាស្នាមប្រឡាក់ពណ៌ ស ឬលឿង នៅជាប់ខោអាវ ដែលពិបាកលាងជម្រះដោយប្រើវិធីបោកធម្មតា។ អ្នកមិនចាំបាច់ត្រូវឆាប់បោះចោលសម្លៀកបំពាក់ទាំងនោះទេ ព្រោះនៅមានវិធីលាងជម្រះងាយៗស្រួលអនុវត្ត ដែលអ្នកមិនធ្លាប់ដឹងពីមុនមក។ វិធីសម្អាតនេះមានចំនួន៥ ដូចជា៖
១. អំបិល
ការបោកជម្រះជាមួយអំបិលនេះអាចប្រើបាននៅលើប្រភេទខោអាវសាច់ក្រណាត់។ វិធីសម្អាតគឺយកអំបិលក្នុងបរិមាណបន្តិចបន្តួចទៅផ្សើមនៅលើកន្លែងដែលប្រឡាក់ស្នាមឲ្យបានសព្វ។ ទុកចោលរយៈពេល ៨ ទៅ ១២ម៉ោង។ បន្ទាប់មកផ្សើមវាម្ដងទៀត ហើយបន្ថែមអំបិលបន្តិច រួចត្រដុសបោកថ្នមៗជាការស្រេច។ ចុងក្រោយគឺយកខោអាវនោះទៅដាក់បោកនៅក្នុងម៉ាស៊ីនដូចដែលយើងបោកសម្អាតធម្មតា។
២. ទឹកខ្មេះ
ផ្សើមកន្លែងប្រឡាក់ជាមួយទឺកខ្មេះ ដោយទុកចោលរយៈពេល១យប់។ ព្រឹកឡើងយកខោអាវបោកដូចធម្មតា។ វិធីនេះអាចប្រើលើប្រភេទសាច់ក្រណាត់ និងរោមសត្វ។
ចំណាំ៖ ជៀសវាងត្រាំខោអាវសជាមួយទឹកខ្មេះ ព្រោះវាអាចធ្វើឲ្យឡើងជាពណ៌លឿងបាន។
៣. ទឺកផ្លែក្រូច
ទឹកផ្លែក្រូចអាចជួយសម្អាតស្នាមប្រឡាក់ សៗ ដែលទើបកើតមាននៅលើខោអាវថ្មីៗបាន។ វិធីប្រើគឺច្របាច់ទឹកផ្លែក្រូចប៉ុន្មានដំណក់លើស្នាមប្រឡាក់ រួចទុកចោល៥ទៅ១០នាទី ហើយយកដៃត្រដុសសម្អាតជាការស្រេច។
៤. សាប៊ូលាងចាន
យកសាប៊ូលាងចានដាក់ចំកន្លែងដែលមានស្នាមប្រឡាក់ ហើយត្រដុសវាតិចៗ រួចទុកចោល ៣០នាទី មុននឹងបោកទឹកសម្អាតម្ដងទៀត។
៥. ស្រាស
ស្រោចទឹកស្រាសលើស្នាមប្រឡាក់ ហើយទុកចោល២-៣នាទី រួចយកទៅបោកដូចធម្មតា៕