​ថ្លែងសារគោល​នយោបាយ​ការបរទេស​ដំបូង​របស់​បៃឌិន គឺ​ព្រមាន​ចំៗទៅ​យោធា​មីយ៉ាន់ម៉ាតែម្តង!

  • 2021-02-05 03:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បាន​បញ្ចេញ​សារគោលនយោបាយការបរទេស​ជាលើកដំបូង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុងនោះ​លោក​បាន​ប្រាប់ទៅកាន់យោធាមីយ៉ាន់ម៉ា ឱ្យចុះចេញពីអំណាចវិញ ហើយដោះលែងមេដឹកនាំរដ្ឋាភិបាលស៊ីវិល។

​លោកបញ្ជាក់​ថា អាមេរិកកំពុង​ធ្វើការជាមួយសម្ព័ន្ធមិត្ត និង​ដៃគូរបស់ខ្លួន ជុំវិញ​រដ្ឋប្រហារ​នៅមីយ៉ាន់ម៉ា បន្ទាប់ពីលោកបាន​ព្រមាន​ដាក់ទណ្ឌកម្មលើប្រទេសនេះរួចមកហើយ។

ចូ បៃឌិន បាន​លើកឡើង​យ៉ាងដូច្នេះថា៖ «នៅក្នុងប្រជាធិបតេយ្យ ការប្រើកម្លាំង​មិនអាច​យកឈ្នះ​ឆន្ទៈ​ប្រជាជន ឬប៉ុនប៉ង​លុប​លទ្ធផល​បោះឆ្នោត​បាននោះទេ។ យោធាភូមា គួរ​តែចុះចេញពីអំណាច ដែលពួកគេបានក្តោបក្តាប់ និងដោះលែងជាបន្ទាន់នូវមន្រ្តី និងសកម្មជន ដែលត្រូវបានឃុំខ្លួន ដកការរឹតត្បិត​លើ​ប្រព័ន្ធទូរគមនាគមន៍ (បើកដំណើរការបណ្តាញសង្គមឡើងវិញ) និង​បញ្ឈប់​អំពើហិង្សា»៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;