Honda PCX150 ឆ្នាំ២០២១ ចេញលក់នៅអាមេរិក ប្រើម៉ាស៊ីនដូច PCX160 តម្លៃថោកជាងនៅខ្មែរ

  • 2021-02-05 03:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីដើមឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូ PCX160 ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសថៃ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយឡែកឥឡូវនេះ ក្រុមហ៊ុន Honda ទើបតែបានចេញលក់ PCX ស៊េរីឆ្នាំ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែប្រើប្រាស់ឈ្មោះ PCX150 ដូចស៊េរីចាស់ដដែល។

ថ្វីបើប្រើឈ្មោះម៉ូដែលចាស់មែន ប៉ុន្តែម៉ូតូ PCX150 ប្រើប្រាស់ម៉ាស៊ីន eSP+ ដូចទៅនឹង PCX160 ដែលដាក់លក់នៅប្រទេសថៃដែរ។ នេះមានន័យថា PCX150 លក់នៅសហរដ្ឋអាមេរិក ប្រើម៉ាស៊ីនកម្លាំង ១៦០សេសេដូចគ្នា។

យ៉ាងណាក៏ដោយ ម៉ូតូ PCX150 លក់នៅសហរដ្ឋអាមេរិក មិនខុសគ្នាពីម៉ូតូ PCX160 ដែលដាក់លក់នៅថៃ និងអឺរ៉ុបឡើយ ព្រោះមានបំពាក់លក្ខណៈពិសេសៗដូចគ្នា។ គួរឲ្យដឹងថា ម៉ូតូ PCX ថ្មី បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey, មានមុខងារទប់លំនឹង HSTC, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ។

ម៉ូតូ Honda PCX150 ឆ្នាំ២០២១ លក់នៅសហរដ្ឋអាមេរិក ចែកចេញជា ២ ប្រភេទ គឺ ប្រភេទហ្វ្រាំងធម្មតា មានតម្លៃ ៣ ៨០០ដុល្លារ និងប្រភេទហ្វ្រាំង ABS មានតម្លៃ ៤ ០០០ដុល្លារ។ បើប្រៀបធៀបតម្លៃនៅទីផ្សារស្រុកខ្មែរវិញ ប្រភពពីអ្នកលក់បានឲ្យដឹងថា ម៉ូតូ PCX160 មានជម្រើស ៤ ពណ៌ គឺ ស តម្លៃ ៥ ៣៩០ដុល្លារ , ក្រហម តម្លៃ ៥ ៣០០ដុល្លារ , ទឹកប្រាក់ តម្លៃ ៥ ៣៥០ដុល្លារ និង ខ្មៅ មានតម្លៃថ្លៃជាងគេ ៥ ៦៤០ដុល្លារ ដោយតម្លៃនេះគឺបូករួមទាំងពន្ធរួចជាស្រេច៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;