​ស្គាល់​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូវីដជូនសម្តេច ហ៊ុន សែន ហើយ

  • 2021-02-05 06:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​សម្តេច ហ៊ុន សែន បានបង្ហើប​កាលពីខែមុនថា អ្នកចាក់វ៉ាក់សាំងកូវីដ១៩ ជូន​សម្តេច គឺជារដ្ឋលេខាធិការក្រសួងសុខាភិបាលម្នាក់ ដែលជាគ្រូពេទ្យផ្ទាល់​របស់​សម្តេច ពេលនេះ​សម្តេច​បានបញ្ជាក់​ថានោះ គឺលោក ហ៊ុន ចំរើន។

តាមរយៈសារជាសំឡេង​កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេចតេជោ​បានលើកឡើង​យ៉ាងដូច្នេះថា៖ «ចំរើន ដែលត្រូវចាក់វ៉ាក់សាំងឱ្យខ្ញុំ គឺអាចនឹង​ចាក់វ៉ាក់សាំង​ឱ្យអ្នកដទៃទៀតបាន​នៅក្នុងដំណើរការចាក់វ៉ាក់សាំងលើកដំបូងនេះ»។

រូបថត៖ Fresh News
សូមរំលឹក​ថា លោក ហ៊ុន ចំរើន ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីខែវិច្ឆិកា ឆ្នាំ២០២០។

នៅព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្រ្តីបានឱ្យដឹងថា វ៉ាក់សាំង​ដែលជាជំនួយរបស់​ចិន នឹង​មកដល់​កម្ពុជា ចំនួន ៦០ម៉ឺនដូស​នៅល្ងាច​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែល​ជាដំណាក់កាលដំបូងនៃជំនួយចំនួន ១លានដូស។ ហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ដំណើរការ​ចាក់វ៉ាក់សាំង​នឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែល​សម្តេច​នឹងទទួលមុនគេ​ជាមួយមន្ត្រីជាន់ខ្ពស់​ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានចាក់វ៉ាក់សាំងនេះរួចហើយ៕

អត្ថបទថ្មី
;