ប្រៀបធៀបតម្លៃម៉ូតូ Honda ADV 150 ឆ្នាំ២០២១ នៅអាស៊ាន ប្រទេសមួយនេះលក់ថ្លៃជាងគេ

  • 2021-02-09 04:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗកន្លងទៅនេះ ម៉ូតូ Honda ADV 150 ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ប្រភេទ​ម៉ូតូអូតូបែប Adventure បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការសម្រាប់​ស៊េរី​ថ្មី​ឆ្នាំ ២០២១។

ម៉ូតូនេះមាន​កម្លាំង​ម៉ាសុីន ១៥០សេសេ ដូច​ទៅ​នឹង​ Honda PCX ដែរ ហើយប្រើប្រាស់អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថល បង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ។

បើប្រៀបធៀបតម្លៃម៉ូតូ Honda ADV 150 សម្រាប់ប្រទេសក្នុងតំបន់អាស៊ាន វាត្រូវបានដាក់លក់នៅប្រទេសថៃ ក្នុងតម្លៃ ៤ ៦០០ដុល្លារ, ខ្មែរ តម្លៃ ៤ ២៥០ដុល្លារ, ហ្វីលីពីន តម្លៃ ៣ ១៤០ដុល្លារ, ម៉ាឡេស៊ី ២ ៩៥០ដុល្លារ ខណៈ ឥណ្ឌូណេស៊ី តម្លៃ ២ ៤៤០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;