វិបសាយ​​បង្រៀន​មិន​គិត​ថ្លៃ​ដែល​ Elon Musk ​បាន​បរិច្ចាគ​ក៏​មាន​ជា​ ភាសាខ្មែរ!

  • 2021-02-10 03:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​គេហទំព័រ ​khan academy ​បាន​ប្រកាស​ថា​ Khan Academy Khmer ដែល​ជា​វិបសាយ​បកប្រែភាសាខ្មែរ​ទាំង​ស្រុង​មាន​វត្តមាន​លើ​វិបសាយ​ជា​ផ្លូវការ​ហើយ ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០២០ ​កន្លង​ទៅ​ ។

Khan Academy Khmer
Khan Academy​ Khmer ​គឺ​ជា​ភាសា​ទី ៣២ ​ដែល​បក​ប្រែ​និង​ដាក់​បញ្ចូល​ទៅ​ក្នុង​វិបសាយ​នេះ​ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​​ជា​ច្រើន។ មុន​នឹង​លេច​រូប​រាង​បែប​នេះ​បាន ​ក៏​ដោយ​សារ​ការ​ខិតខំ ​និង​កិច្ចសហការ​ដោយ​ក្រសួងអប់រំ យុវជន និងកីឡា អ្នកបកប្រែ សាស្ត្រាចារ្យគណិតវិទ្យា អ្នកកែសម្រួលនិងម្ចាស់ជំនួយជប៉ុន ជាដើម។

​គេហទំព័រ ​khan academy គឺ​ជា​ទម្រង់​សាលារៀន​អនឡាញ​ និងជា​អង្គការមិនស្វែងរកប្រាក់ចំណេញដោយមានបេសកកម្មផ្តល់ការអប់រំកម្រិតពិភពលោកឥតគិតថ្លៃដល់អ្នកគ្រប់គ្នានៅគ្រប់ទីកន្លែង បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៨ ដោយ​ស្ថាបនិក​លោក Shal Khan ជនជាតិ​ឥណ្ឌា​។​

សព្វថ្ងៃ​មាន​អ្នក​ចុះ​ឈ្មោះ​រៀន​ចំនួន ១២០ លាន Users ​និង​មាន​សិស្ស​កំពុងរៀនចន្លោះ​ពី ២០ ទៅ ៣០ លាន​នាក់​ជា​ប្រចាំ​ខែ ​និង​មាន​វីដេអូ​បង្រៀន​ច្រើន​ជាង ២០០ លាន​ម៉ោង​ ព្រម​ទាំង​មានការ​ប្រគល់​វិញ្ញាបនប័ត្រ​ដល់​សិស្ស​ណា​ដែល​បាន​បញ្ចប់វគ្គ​​ការ​សិក្សា​និមួយៗ​។​​​

​ជម្រាប​ជូន​ផង​ដែរ​ថា កាល​ពី​ថ្មីៗ​នេះ​ នាយកប្រតិបត្តិ​ក្រុមហ៊ុន SpaceX ​ក៏​ទើប​នឹង​បានបរិច្ចាគ​ជា​សាច់ប្រាក់ ៥ លាន​ដុល្លារ​អាមេរិក​ ​ជួយ​ដល់​គេហទំព័រ​ khan academy ​ឲ្យ​បន្ត​នៅ​ឈរ​ជើង​​ជា​វិបសាយ​ផ្តល់​ជូន​មិន​គិត​ថ្លៃ​។ ប្រភព៖ Khan academy

សម្រង់​ពាក្យ​ពេចន៍​ខ្លះៗ​ពី​ក្រុម​អ្នកស្ម័គ្រចិត្ត​កម្ពុជា​

“យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានប្រកាសថា ឥឡូវនេះសិស្សខ្មែរអាចសិក្សាគណិតវិទ្យាថ្នាក់បឋមនិងលេខនព្វន្តជាភាសាខ្មែរ។ វាត្រូវបានសំរេចដោយការខិតខំរបស់មនុស្សជាច្រើននាក់រួមមានក្រសួងអប់រំ យុវជន និងកីឡា អ្នកបកប្រែ សាស្ត្រាចារ្យគណិតវិទ្យា អ្នកកែសម្រួលនិងម្ចាស់ជំនួយជប៉ុន។ ពួកគេទាំងអស់មានបំណងផ្តល់នូវការអប់រំប្រកបដោយគុណភាពដល់សិស្សគ្រប់រូបនិងអភិវឌ្ឍស្ថានការណ៍អប់រំនៅកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។ ឥឡូវយើងកំពុងធ្វើមូលដ្ឋានីយកម្មមាតិកាជាច្រើនទៀតជាភាសាខ្មែរ។ ប្រសិនបើអ្នកចង់គាំទ្រដល់ការធ្វើមូលដ្ឋានីយកម្មរបស់ Khan Academy ជាភាសាខ្មែរអ្នកអាចចូលរួមជាមួយក្រុមរបស់យើង។”

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;